HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

សំណង់អច្ឆរិយទាំង១០ លើពិភពលោក

បច្ចេកវិទ្យា ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នា​ពេល​បច្ចុប្បន្ន ហើយ​សំណង់​ធំ​ៗ​ទាំង​អស់ ត្រូវ​បង្កើត​ឡើង​ដោយ​ជំនួយ​ពី​គ្រឿង​ម៉ាស៊ីន​ច្រើន​ជាង​កម្លាំង​មនុស្ស។ យ៉ាង​ណា​មិញ សម័យ​បុរាណ​ដែល​មិន​ទាន់​មាន​គ្រឿង​ម៉ាស៊ីន មនុស្ស​ត្រូវ​ប្រើ​កម្លាំង​សុទ្ធសាធ តែ​បែរ​ជា​អាច​បង្កើត​សំណង់​អច្ឆរិយ​ជា​ច្រើន តួយ៉ាង​ដូច​ជា​ប្រាសាទ​អង្គរវត្ត​ជា​ដើម...
ខាង​ក្រោម​នេះ គឺ​ជា​សំណង់​បុរាណ​ដ៏​អស្ចារ្យ​ទាំង​១០ ដែល​សាងសង់​ឡើង​ដោយ​មនុស្ស​ពិត​ៗ៖
១. សំណង់​ព្រះពុទ្ធ Leshan Giant Buddha (ប្រទេស​ចិន)
សំណង់​ព្រះពុទ្ធ​ដ៏​ធំ​មហិមា​នេះ មាន​កម្ពស់​ជិត ៦៨​ម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​រាជវង្ស​តាង។ ឆ្លាក់​ចេញ​ពី​ថ្ម​ភ្នំ មាន​ទឹក​ហូរ​កាត់​ក្រោម​ជើង ធ្វើ​ឲ្យ​សំណង់​នេះ មាន​ភាព​លេច​ធ្លោ​ពោរពេញ​ដោយ​ទស្សនីយភាព​យ៉ាង​អស្ចារ្យ។

 ២. រាជវាំង Cliff Palace (សហរដ្ឋអាមេរិក)
សំណង់​នៅ​ក្រោម​ថ្ម​ភ្នំ​នេះ ត្រូវ​សាងសង់​ឡើង​ដោយ​ប្រជាជន Pueblo កាល​ពី​សម័យ​បុរាណ ក្នុង​ចន្លោះ​ឆ្នាំ១១៩០ និង ១២៦០ ដែល​មាន​ទីតាំង​នៅ​ភាគ​និរតី​សហរដ្ឋអាមេរិក។

៣. វត្តអារាម Montserrat Monastery (ប្រទេស​អេស្ប៉ាញ)
 កាល ​បរិច្ឆេទ​នៃ​ការ​សាងសង់​សំណង់​វត្ត​នេះ​ឡើង មិន​ត្រូវ​បាន​គេ​ស្គាល់​ទេ ប៉ុន្តែ​ព្រះសង្ឃ​មួយ​ក្រុម​អាច​ជា​ស្ថាបនិក​បង្កើត​វា​ឡើង​ក្នុង​សតវត្ស​ ទី៩។
 ៤. សំណង់ Mont Saint Michel (ប្រទេស​បារាំង)
 ពេល ​កំពុង​សាងសង់ តំបន់​នោះ​ជា​កន្លែង​ស្ងួត​ហួតហែង​ទេ ប៉ុន្តែ​លុះ​ក្រោយ​ពេល​សង់​រួច ទឹក​បែរ​ជា​ឡើង​លិច​តំបន់​ជុំវិញ ដែល​ធ្វើ​ឲ្យ​សំណង់​ប្រៀប​ដូច​ជា​កោះ​មួយ។ សំណង់​រាង​មូល​នេះ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី៦ និង​ទី​៧។ 
៥. សំណង់​ផ្ទះ​ភក់ Shibam Mud Houses (ប្រទេស​យេមែន)
 ឃើញ ​សំណង់​ខ្ពស់​ៗ​ទាំង​នេះ អាច​គិត​ថា​ទើប​សាងសង់​ឡើង​ក្នុង​សម័យ​ទំនើប ប៉ុន្តែ​តាម​ពិត​វា​ជា​សំណង់​សម័យ​បុរាណ ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​មក​ហើយ។ ស្ថិត​នៅ​ក្នុង​តំបន់​វាល​ខ្សាច់ ភាគ​កណ្ដាល​ប្រទេស​យេមែន សំណង់​ភក់​នេះ​​បាន​ក្លាយ​ជា​ជម្រក​នៃ​ប្រជាជន ៧០០០​នាក់​នា​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៥៣០ ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​​បាន​វាយប្រហារ​ខូច​ខាត​ផ្នែក​ខ្លះ ប៉ុន្តែ​វា​នៅ​តែ​ជា​សំណង់​ភក់​ខ្ពស់​ជាង​គេ​លើ​លោក ដែល​មាន​កម្ពស់​ចាប់​ពី ៥ ទៅ ១១​ជាន់។
៦. ប្រាសាទ​អង្គរវត្ត (ព្រះ​រាជាណាចក្រ​កម្ពុជា)
 បង្អួត ​រាង​លើ​ទឹកដី​ខេត្ត​សៀមរាប នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រាសាទ​អង្គរវត្ត​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​ពី​គ្រប់​ទិសទី និង​ជាប់​កំណត់ត្រា​ជា​សំណង់​ឧទ្ទិស​សាសនា​ធំ​ជាង​គេ​លើ​លោក។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។
 ៧. ជញ្ជាំង Chand Baori Wall (ប្រទេស​ឥណ្ឌា)
 ជញ្ជាំង ​ដ៏​អស្ចារ្យ​នេះ ផ្គុំ​ឡើង​ដោយ​ជណ្ដើរ​តូចៗ ៣៥០០ និង​មាន​កម្ពស់ ១៣​ជាន់ សាង​សង់​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ៨០០ និង ៩០០។ មិន​មែន​ត្រឹម​តែ​សាង​សង់​ឡើង​លើ​ទេ គឺ​គេ​បាន​សាងសង់​ចាក់​ជ្រៅ​ទៅ​ក្រោម​ដី​ជម្រៅ​ជាង ៣០​ម៉ែត្រ​​ទៀត។
 ៨. សំណង់ The Alhambra (ប្រទេស​អេស្ប៉ាញ)
 សំណង់ The Alhambra មាន​ទីតាំង​ក្នុង​ក្រុង Granada ប្រទេស ​អេស្ប៉ាញ និង​ចាប់​ផ្ដើម​សាងសង់​ឡើង​ក្នុង​ឆ្នាំ៨៨៩។ បន្ទាប់​មក នៅ​សតវត្ស​ទី​១១ វា​ត្រូវ​បាន​គេ​កែច្នៃ និង​សាងសង់​ឡើង​វិញ​ម្ដង​ទៀត រហូត​ចុង​ក្រោយ​ប្រែ​ក្លាយ​ជា​រាជវាំង​ក្នុង​ឆ្នាំ១៣៣៣។
 ៩. ព្រះ​វិហារ Kizhi Pogost (ប្រទេស​រុស្ស៊ី)
 កោះ​មួយ​នៅ​ក្នុង​បឹង Onega បាន ​ក្លាយ​ជា​កន្លែង​ទ្រ​ព្រះវិហារ​ឈើ​ធំ​ពីរ ដែល​សាងសង់​ឡើង​ក្នុង​សតវត្ស​ទី​១៧។ ព្រះវិហារ​នេះ​ទាក់ទង​នឹង​ដំណើរ​រឿង​ព្រេង​មួយ​ថា បុរស​ម្នាក់​ប្រើ​តែ​ពូថៅ ដោយ​គ្មាន​​ដែកគោល សង់​ព្រះវិហារ​ឡើង​រួចរាល់ បោះ​ពូថៅ​នោះ​ចូល​ក្នុង​ទឹក និង​និយាយ​ថា នឹង​គ្មាន​សំណង់​ណា​មួយ អាច​ប្រដូច​ជាមួយ​សំណង់​នេះ​ទេ
១០. សំណង់ Bagan (ប្រទេស​មីយ៉ាន់ម៉ា)
 មាន ​ការ​ពិភាក្សា​គ្នា​ច្រើន ទាក់​ទង​នឹង​កាល​បរិច្ឆេទ​សាងសង់​សំណង់​ព្រះពុទ្ធសាសនា​ដ៏​ធំ​ក្នុង​ប្រទេស​ មីយ៉ាន់ម៉ា​នេះ ដោយសារ​មិន​ដឹង​ច្បាស់។ យ៉ាង​ណា​មិញ ចន្លោះ​សតវត្ស​ទី៧ និង​ទី១៣ អាច​ជា​ពេល​សាងសង់​ប្រាសាទ​ព្រះពុទ្ធសាសនា​ចំនួន ១​ម៉ឺន​ឡើង ខណៈ​បច្ចុប្បន្ន​នៅ​មាន​វត្តមាន​ប្រហែល​ត្រឹម ២២០០​ប៉ុណ្ណោះ៕

Share this:

CONVERSATION

0 comments:

Post a Comment