HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

ហេតុអ្វីបានជាយុវវ័យមិនសូវមានលុយ? ១០ ចំណុចដើម្បីក្លាយជាអ្នកមានទាំងនៅក្មេង



ចង់ក្លាយជាអ្នកមាននៅវ័យ ៣០ឆ្នាំ ម្នាក់ៗពិតជាគិតថាមិនអាចទៅរួចទេ ប៉ុន្តែគឺជារឿងដែលអាចទៅរួចប្រសិនបើសាកល្បងអនុវត្តចំណុចខាងក្រោមដែលដកស្រង់ចេញពី បទពិសោធន៍និង ដំបូន្មានរបស់ អ្នកមានទ្រព្យសម្បត្ដិរាប់លាន ដែលពួកគេនៅវ័យក្មេងនៅឡើយដែលបានចុះផ្សាយដោយ គេហៈទំព័រស្តីពីសហគ្រិន (Entrepreneur)

១ ផ្ដោតទៅលើការរកចំនូល

យុវវ័យភាគច្រើនពួកគេហាក់បីដូចជាផ្តោតលើការសិក្សាណស់ តែការផ្តោតលើរឿងរកលុយកាក់ហាក់បីដូចជាមិនសូវ ប៉ុន្តែមានអ្នកខ្លះក៏លាន់មាត់ផងដែរថា រៀនចប់មិនដឹងចេះអី ពួកគេម្នាក់ៗហាក់បីដូចជាគិតតែម្យ៉ាងគត់គឺរៀនដើម្បីធ្វើការឲ្យគេតែប៉ុណ្ណោះ។ ពេលខ្លះមិនបានគិតផងថាតើគួរប្រើចំណេះដែលពួកគេមានថាតើអាចរកលុយបានឬក៏អត់ផង។
ជាដំណោះស្រាយ នេះបើតាមការសរសេររបស់លោក Grant Cardone ដែលធ្លាប់គ្មានលុយមួយរៀល និងជំពាក់បំណុលកាលពីវ័យ ២១ឆ្នាំ ហើយក្លាយជាអ្នកមានទ្រព្យ នៅអាយុ ៣០ឆ្នាំ បានឲ្យដឹងថា៖ ជំហានដំបូង ក្នុងការក្លាយជាអ្នកមាន គឺត្រូវផ្ដោតទៅលើការ បង្កើននូវប្រាក់ចំនូល និងព្យាយាមធ្វើវាម្ដងហើយម្ដងទៀត។ ដូចជា ប្រាក់ចំនូលដំបូងរបស់គាត់ គឺ ៣,០០០ដុល្លារក្នុងមួយខែ និង ៩ឆ្នាំក្រោយមក ក៏ឡើងមកជា ២០,០០០ ដុល្លារក្នុងមួយខែ ព្យាយាមដើរតាមលុយ នោះវានឹងឲ្យអ្នកផ្ដោតទៅលើការ គ្រប់គ្រងនៃប្រាក់ចំណូល និងអាចប្រទះឃើញឱកាសដើម្បីបង្កើនប្រាក់ផងដែរ។

 សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំ

ដោយឡែកយុវជនភាគច្រើនគឺពឹងអាស្រ័យទាំងស្រុងលើឪពុកម្តាយ ឬបងប្អូនជាជាងស្វែករកថវិកាដោយខ្លួនខណៈពេលដែលពួកគេកំពុងរៀននៅវិទ្យាល័យ ឬមហាវិទ្យាល័យ។ ប៉ុន្តែពួកគេមួយចំនួនក៏បានជួយកិច្ចការរកស៊ីរបស់ឪពុកម្តាយរបស់ពួកគេដែរ។ បន្ថែមពីនេះឪពុកម្តាយរបស់ពួកគេហាក់បីដូចជាមិនសូវបណ្តោយកូនៗទៅធ្វើការផ្សេងៗដើម្បីរកលុយ ឬដើម្បីបទពិសោធន៍ប៉ុន្មានទេ ដោយហេតុថាឪពុកម្តាយស្រឡាញ់ និងយកចិត្តទុកដាក់លើកូនជ្រុលពេក។ ហេតុដូច្នេះយុវជនហាក់បីដូចជាគ្មានថវិកាដើម្បីសន្យំទេ គឺពួកគេមានថវិកាបានពីការសុំឪពុកម្តាយដើម្បីតែចាយប្រចាំថ្ងៃ និងទិញសំភារៈសិក្សាតែប៉ុណ្ណោះ។
ជាដំណោះស្រាយមធ្យោបាយតែមួយគត់គឺធ្វើការដើម្បីសន្សំលុយ នៅពេលបានលុយហើយគឺត្រូវយកទៅវិនិយោគដើម្បីបង្កើនចំនូលបន្ថែម។ គួរណាស់ត្រូវតែដាក់ប្រាក់ដែលអ្នកសន្សំនេះ ដាក់ឲ្យដាច់ពីគណនេយ្យផ្សេងៗ ដែលអ្នកត្រូវចាយវាយជាប្រចាំ ទាំងករណីប្រើសម្រាប់ពេលបន្ទាន់។ នេះគឺជាជំហានទីមួយ​ ដែលអាចធ្វើឲ្យអ្នកផ្ដោតអារម្មណ៍ក្នុងការបង្កើនប្រាក់ចំនូល។

៣ សុំជំនួយពីអ្នកដទៃ

យ៉ាងណាមិញមានមនុស្សជាច្រើនមិនចង់សុំជំនួយពីអ្នកដទៃនោះទេដោយសារតែពួកគេមានគំនិតនិយមផ្ទាល់ខ្លួនសម្រាប់ផ្លូវដែលពួកគេដើរ។ ការដែលមានគំនិតនិយមបែបនេះគឺពិតជាមិនអាចទៅរួចទៀតទេនៅក្នុសសម័យនេះ។ ម្នាក់ឯងគឺមិនបានជោគជ័យច្រើនទេ វាមានតែជោគជ័យតិចតួច និងបរាជ័យតែប៉ុណ្ណោះ។
ជាដំណោះស្រាយគឺត្រូវមានក្រុមមួយដ៏ខ្លាំងក្លា ដូចជាលោក Daniel Ally ដែលក្លាយជាអ្នកមានទ្រព្យនៅអាយុ ២៤ឆ្នាំ បានសរសេរថា៖ចំនុចសំខាន់ ក្នុងមុខជំនួញរបស់គាត់ គឺប្រសិនជាមិនបានជួល បុគ្គលិកដ៏សំខាន់ៗ នោះជំនួញរបស់គាត់ មិនអាចធំរីកលូតលាស់ទៅមុខទេ។ ដំបូងឡើងគាត់ពិតជាពិបាក ក្នុងការបង់ប្រាក់ខែ ទៅលើ មេធាវី , និពន្ធនាយក, អ្នកបង្វឹកហាត់ការងារផ្ទាល់ខ្លួន , ចុងភៅក្រៅម៉ោង និងអ្នកដទៃផ្សេងៗទៀត តែអ្វីទាំងនេះបែរជាជំរុញគាត់ឲ្យក្លាយជាអ្នកមានទ្រព្យ។

៤ ការសម្រេចចិត្ដ

ការមានផែនការជាមុនឬការគ្រប់គ្រង់ពេលវេលារបស់យុវជនហាក់បីដូចជាមិនសូវមានប្រសិទ្ធភាពឬមិនមានផែនការជាក់ច្បាស់តែម្តង។ ពួកគេធ្វើអ្វីៗគឺតាមចិត្តនឹកឃើញឬមានការគិតក្នុងរយៈពេលខ្លី ឬមានពេលខ្លីបំផុតដើម្បីសម្រេចចិត្ត នឹងនាំដល់ការគិតមួយហៅថាមិនគ្រប់ជ្រុងជ្រោយ។
ជាដំណោះស្រាយ លោក Tucker Hughes ដែលក្លាយជាអ្នកមានទ្រព្យ នៅអាយុ ២២ឆ្នាំ បានបង្ហាញឲ្យដឹងថា៖ ជៀសវាងការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ដ តែត្រូវរក្សាទុកថាមពលខួរក្បាលរបស់អ្នក តាមរយៈធ្វើការសម្រេចចិត្ដបែបលឿនៗ កុំបង្អង់យូរ និងរៀបចំផែនការនៃ សកម្មភាពប្រចាំថ្ងៃរបស់អ្នកឡើងវិញ យ៉ាងឆាប់រហ័ស បែបនេះអ្នកនឹងអនុវត្ដកិច្ចការទាំងឡាយ ដោយសាមញ្ញ និងងាយស្រួល។ ដូចជាគាត់ដឹងថា គាត់ត្រូវស្លៀកពាក់អ្វី និងត្រូវញ៉ាំអាហារអ្វី នៅពេលព្រឹក។

៥ កុំបង្អួត

 សំភារៈទំនើប ទាន់សម័យ និងការប្រើប្រាស់របស់របរម៉ាកល្បីគឺជាអ្វីដែលយុវជនមួយចំនួនកំពុងបង្អួតគ្នាយ៉ាងសំបើម ហាក់បីដូចជាខ្លួនរកលុយបានច្រើនណាស់តែតាមការពិតគឺពួកគេនៅសុំលុយប៉ាម៉ាក់ចាយនៅឡើយទេ។
ជាដំណោះស្រាយ លោក Grant Cardone បានសរសេរថា៖ គាត់មិនដែលទិញរថយន្ដស៊េរីទំនើបបើកនោះទេ ទោះបីជាគាត់អាចរកប្រាក់ចំនូលជាច្រើនពីមុខជំនួញគាត់ក៏ដោយ គាត់នៅតែបើករថយន្ដ Toyota Camry ដដែល។ ត្រូវឲ្យគេស្គាល់អ្នក តាមរយៈការខំប្រឹងពីការងារអ្នក មិនមែនទៅលើ គ្រឿងអលង្ការកំប៉ិកកំប៉ុក ឬសំភារៈនិយមនោះទេ។

៧ វិនិយោគលើខ្លួនឯង

អ្នកណាក៏ទទួលស្គាល់ដែរថា ប្រជាពលរដ្ឋខ្មែរគឺមិនសូវចេះអានសៀវភៅប៉ុន្មានទេនាពេលបច្ចុប្បន្ននេះ។ សិស្ស និស្សិតខ្លួនឯងដែលជាយុវជនក៏មិនមានការត្រេកត្រអាលក្នុងការអានសៀវភៅដែលមានការដាក់លក់ជាហូហែរនៅទីផ្សារនោះទេ។ ការមិនចូលចិត្តអានសៀវភៅនេះមិនមែនមានន័យថាមិនមានសៀវភៅអាននោះទេ សិស្សច្បង ឬរៀមច្បងបានសរសេរសៀវភៅជាច្រើនមកហើយសំរាប់ក្មេងជំនាន់ក្រោយសិក្សាស្រាវជ្រាវប៉ុន្តែហាក់បីដូចជាការអានមិនសូវមានការផុសផុលសោះតែម្តង។
ជាដំណោះស្រាយ អ្នកគួរតែចំណាយពេល យ៉ាងតិច ៣០នាទី ស្ដាប់ ឬអានសៀវភៅ ឬអត្ថបទព័ត៌មានជាប្រចាំថ្ងៃ ដើម្បីដឹងពីរឿងរ៉ាវផ្សេងៗដូចជា ហិរញ្ញវត្ថុ , នយោបាយ ឬ កីឡាជាដើម ដែលទោះជាអ្នកមិនអាចក្លាយជាអ្នកជំនាញឬពូកែទៅលើរឿងទាំងនោះក្ដី។ នាសម័យថ្មីនេះ ភាពជោគជ័យ និងអ្នកមានទ្រព្យសម្បត្ដិភាគច្រើន គឺបានមកពីការអាន និងស្រាវជ្រាវ ឧទាហរណ៍ដូចជា លោក Warren Buffett ដែលជាអ្នកមានប្រាក់វាល់លាន ត្រូវបានគេប៉ាន់ស្មានថាគាត់ចំណាយ៨០ភាគរយនៃការងារទៅលើការអាន។ ពាណិជ្ជករខ្មែរជាច្រើនក៏ជោគជ័យដោយសារការចំណាយពេលអានសៀវភៅដែរ។

៨ ត្រូវហ៊ានប្រឈមលើហានិភ័យនៃមហិច្ឆតារបស់ខ្លួន

ការរក្សាជំហររបស់ពួគេម្នាក់ៗហាក់បីដូចជាខ្សោយ ខ្សោយគឺដោយសារតែពួកគេមិនសូវហ៊ានប្រឈមនឹងហានិភ័យដែលស្ថិតលើផ្លូវទៅរកគោលបំណងរបស់ពួកគេ។ ឪពុកម្តាយស្តីបន្ទោស មជ្ឍដ្ឋានខាងក្រៅមិនជួយជ្រោមជ្រែងលើកទឹកចិត្ត។ ជាហេតុដែលពួកគេមិនសូវហ៊ានប្រឈមមុខ អ្នកមិនអាចក្លាយជាអ្នកមានទ្រព្យ ប្រសិនជាមានក្ដីសង្ឃឹមទាបនោះទេ។
ជាដំណោះស្រាយ ខណៈដែលអ្នកមានទ្រព្យ និងមនុស្សជោគជ័យភាគច្រើន តែងតែគិតអ្វីដែលធំ និងធ្វើធំក៏ធំដូចគ្នា។ បែបនេះមានន័យថា ហានិភ័យជាច្រើន ក៏ត្រូវជួបប្រទះផងដែរ ប្រសិនជាអ្នកអាចដោះស្រាយ និងប្រឈមមុខនឹងវាបាននោះ អ្នកនឹងទទួលបានអ្វី ដែលអ្នកសមនឹងទទួលមកវិញ។

៩ ត្រូវមានទំលាប់សហការ និងទំលាប់ដោះស្រាយបញ្ហាដែលមាន

 កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុក ដូចគ្នាដែរការគេចវេសពីបញ្ហាណាមួយដែលកើតមានគឺជាការពង្រាយច្រវ៉ាក់ឬដាក់អន្ទាក់បរាជ័យលើផ្លូវដើរដើម្បីជោគជ័យខ្លួនឯង។ ទំលាប់មិនស្វែងករកិច្ចសហការ និងទំលាប់ទុកដោះបញ្ហាឱ្យទំជោរគឺជាទំលាប់បរាជ័យ។
ជាដំណោះស្រាយ គ្មានអ្នកមានទ្រព្យណាម្នាក់ មិនចេះដោះស្រាយជាមួយនឹងមនុស្សដែលពោរពេញដោយកំហឹងនោះទេ។ អ្នកគួរតែរៀបចំខ្លួនទុកជាមុន នៅពេលដែលមិត្ដដ៏ល្អរបស់អ្នក ចូលមកនិយាយជាមួយអ្នកឬ ក្រុមគ្រួសារចំអកអ្នក ពេលខ្លះរឿងរ៉ាវទាំងនេះ អាចកើតឡើងដោយចៃដន្យ។ ទំលាប់ដោះស្រាយបញ្ហា និងទំលាប់ស្វែងរកកិច្ចសហការគឺជាទំលាប់ជោគជ័យ។

១០ ចង់ក្លាយជាសេដ្ឋី ឬឧកញ៉ា តែកុំប្រាថ្នាតែចង់បានតែមួយរស់

 គ្មានអ្នកណាម្នាក់ចង់ក្រ ហើយក៏មិនចង់ឃើញភាពក្រីក្រនោះទេ តែដោយសារតែមហិច្ឆតា និងកំលាំងចិត្តដែលគិតថា សុំត្រឹមតែមួយរស់ ដូចគេដូចឯង គឺវានឹងទទួលបានតាមបំណងប្រាថ្នា។

ជាដំណោះស្រាយ លោក Grant Cardone បាននិយាយឲ្យដឹងថា៖ កំហុសឆ្គងដ៏ធំក្នុងផ្នែកហិរញ្ញវត្ថុរបស់លោកគឺគាត់មិនបានគិតចង់បានប្រាក់ច្រើន។ គាត់សូមលើកទឹកចិត្ដ ដល់អ្នកទាំងអស់គ្នាឲ្យទៅរកប្រាក់ច្រើនជាង១លានដោយសារតែប្រាក់នៅលើផែនដីនេះ មិនអាចរីងស្ងួត ឬខ្វះប្រាក់នោះទេ មានតែខ្វះមនុស្សទេដែលមិនបានគិតដល់រឿងប្រាក់៕

Share this:

CONVERSATION

0 comments:

Post a Comment