HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

អត្ថប្រយោជន៍របស់ "សណ្ដែកដី" ចំពោះសុខភាព

សណ្តែក​ដី​ គឺ​គ្រាប់​ធញ្ញជាតិ​ម្យ៉ាង​ ដែល​មាន​ប្រយោជន៏​ណាស់​ដល់​ សុខ​ភាព​យើង​។​ វា​អាច​ជួយ​ ព្យាបាល​ជម្ងឺ​ បាន​​មួយ​ចំនួន​ផង​ដែរ​។ តើ​សណ្ដែក​ដី​ មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សុខភាព​?​



នៅ​ក្នុង​សណ្តែក​ដី​ ផ្ទុក​ទៅ​ដោយ​ សារ​ធាតុ​ជំនួយ​ដល់​ រាង​កាយ​ដូច​ជា​ ជាតិ​ខ្លាញ់​ វីតា​មីន​ ជាតិ​ Fiber​ និង​ធាតុ​ការពារ​ អុក​ស៊ីត​កម្ម ដែល​អាច​ជួយ​ដល់​ ប្រព័ន្ធ​ការពារ​រាង​កាយ​។​ តាម​ការ​សិក្សា​ ស្រាវ​ជ្រាវ​បាន​ អោយ​ដឹង​ថា​ ការ​ទទួល​ទាន​ សណ្តែក​ដី​ត្រឹម​តែ​ ១០​ក្រាម​ជា​រៀង​រាល់​ថ្ងៃ​អាច​ ធ្វើ​អោយ​យើង​ កាត់​បន្ថយ​ពី​ ការ​កើត​ជម្ងឺ មួយ​ចំនួន​ដូចជា​ ជម្ងឺ​ផ្លូវ​ដង្ហើម​ ជម្ងឺ​ទឹក​នោម​ផ្អែម​ មហា​រីក​ និង​ជម្ងឺ​សរសៃ​ឈាម​បេះដូង​។​

អ្នក​វិទ្យា​សាស្រ្ត​នៅ​រដ្ឋ​ Harvest​​ បាន​ធ្វើ​ការ​អង្កេត​លើ​មនុស្ស​ចំនួន​ ៦០០០​នាក់​ ដែល​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​ ២​ប្រភេទ​ ដែល​បណ្តាល​អោយ​ អត្រា​ការ​កើត​មាន​ ជម្ងឺ​គាំង​បេះដូង​ខ្ពស់​។​ នៅ​ពេល​អ្នក​ ទាំង​នោះ​បាន​ទទួល​ទាន​សណ្តែក​ដី​ជា​ រៀង​រាល់​ថ្ងៃ​ ភាគ​រយ​ដែល​អោយ​កើត​ជម្ងឺ​គាំង​បេះដូង​បន្ថយ​ដល់​៤៤%​។

សរុប​មក​​ សណ្តែក​ដី​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូចជា​ វីតា​មីន​ ខ្លាញ់​ ជាតិ​Fiber និង​ធាតុ​ការពារ​អុកស៊ីត​កម្ម​ ដែល​វា​អាច​ជួយ​ធ្វើ​អោយ​ យើង​រស់​បាន​យូរ​ជាង​មុន​ ពី​ព្រោះ​វា​ជួយ​ដល់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​យើង​៕

Share this:

CONVERSATION

0 comments:

Post a Comment