HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

ហេតុអ្វីអ្នកមាន និងបុគ្គលជោគជ័យចូលចិត្តក្រោកពីព្រលឹម?

តាម ​ការ​សាកសួរ​របស់​គេហទំព័រ​ Business Insider ​ទៅ​លើ​នាយក​ប្រតិបត្តិ​ចំនួន ​២៩ ​នាក់​ ​​បាន​បង្ហាញ​ថា ​ពួកគេ​ភាគ​ច្រើន​ងើប​ពី​ព្រលឹម​ចន្លោះ​ពី​ម៉ោង ​៣ ​ដល់​ ៧ ​ព្រឹក។ ​​ពួកគាត់​ភាគច្រើន​ងើប​នៅ​មុន​គូ​ប្រជែង ​និង​សហសេវិក​​ទៅ​ទៀត​ដើម្បី​ត្រៀម​ខ្លួន​​សម្រាប់​គ្រប់​យ៉ាង​ក្នុង​ថ្ងៃ​ ថ្មី។ ​​​បុគ្គល​ទាំង​នោះ​​យល់​ថា​ការ​ក្រោក​​នៅ​​​ព្រលឹម​ល្អ ​​តែ​អ្វី​ដែល​ពួកគេ​រឹត​តែ​ឲ្យ​តម្លៃ​ទៀត​នោះ​គឺ​ ថាតើ​ការងារ​​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ពេល​ក្រោក​ចេញ​ពី​គ្រែ ​ដែល​នេះ​បង្ហាញ​ពី​ការ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ។



បើ​តាម​លោក​ Christop Randler ​មក​ពី​សាកលវិទ្យាល័យ​អប់រំ​ក្នុង​ទីក្រុង​ Heidelberg ​ប្រទេស​អាល្លឺម៉ង់​ ​បាន​ឲ្យ​ដឹង​ថា ​ការ​ស្រាវជ្រាវ​ជា​ច្រើន​រក​ឃើញ​ថា​​ មនុស្ស​ដែល​ចូលចិត្ត​ងើប​ពី​ព្រលឹម​ជា​ទូទៅ​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​សាលា ​ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​បន្ត​ចូល​សាកលវិទ្យាល័យ​ល្អៗ និង​​ទទួល​ការងារ​ល្អ​ក្រោយ​បញ្ចប់​ការ​សិក្សា។

​​​ទាំង​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​បុគ្គល​ជោគជ័យ ​និង​មហាសេដ្ឋី​ចូលចិត្ត​ក្រោក​ពី​ព្រលឹម៖

១. ​​ហាត់​ប្រាណ

​ក្រៅ​ពី​ធ្វើ​ឲ្យ​សុខភាព​ល្អ ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ​ការ​ហាត់​ប្រាណ ​ឬ​រត់​ពេល​ព្រឹក​គឺ​ល្អ​​ឲ្យ​រាង​កាយ​ត្រៀម​ខ្លួន​​ឲ្យ​បាន​រួចរាល់​ សម្រាប់​ការងារ​ដែល​នឹង​ត្រូវ​ធ្វើ​ រួម​ទាំង​ជួយ​កំណត់​កម្រិត​ស្ត្រេស​ដែល​អ្នក​នឹង​ជួប​នៅ​ពេញ​មួយ​ថ្ងៃ​ផង។ ​​

២. ​អាច​​ធ្វើ​ការងារ​ផ្ទាល់​ខ្លួន

​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ ​ច្រើន​យក​ពេល​វេលា​ពេល​ព្រឹក​មក​ធ្វើ​រឿង​បុគ្គល ​ដែល​ពួកគេ​មិន​មាន​ពេល​ធ្វើ​នៅ​ពេល​ថ្ងៃ។ ​​​ការងារ​ទាំង​នោះ​អាច​ឲ្យ​ពួកគាត់​រីករាយ ​និង​មាន​សុទិដ្ឋិ​សម្រាប់​ពេល​បន្ទាប់​ទៀត​នៅ​កន្លែង​ធ្វើ​ការ។

​៣. ​ចំណាយ​ពេល​ជាមួយ​គ្រួសារ


​ការ​អង្គុយ​ញ៉ាំ​អាហារ​ជុំ​គ្នា​នៅ​ពេល​ ព្រឹក​ ក្លាយ​ជា​រឿង​ដ៏​កម្រ​សម្រាប់​សង្គម​សម័យ​ទំនើប​​ ព្រោះ​ជា​ទូទៅ​សមាជិក​ម្នាក់​ៗ​រវល់​នឹង​ការងារ​តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ ​​​ដូច្នេះ​ពេលវេលា​នៅ​ពេល​ព្រឹក​នេះ​គឺ​ល្អ​សម្រាប់​ការ​នៅ​ជិត​កូនៗ​​ និង​មនុស្ស​ជាទី​ស្រឡាញ់​មុន​នឹង​អ្នក​ត្រូវ​លា​​គ្នា​ទៅ​កន្លែង​ធ្វើ​ ការរៀងៗខ្លួន។

៤. ​​​​បង្កើត​ទំនាក់ទំនង

នាយក​ប្រតិបត្តិ​ម្នាក់​ក្នុង​ចំណោម​ ២៩ ​នាក់​​ខាង​លើ​យល់​ថា​ ពេល​ព្រឹក​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​​បង្កើន​បណ្ដាញ​របស់​ខ្លួន។ ​​​វា​ជា​ពេល​ដ៏​ល្អ​ដែល​អាច​អង្គុយ​ពិភាក្សា​​ ឬ​ជជែក​គ្នា​លេង​ជាមួយ​អតិថិជន​សក្ដានុពល ​​មិត្តភ័ក្ដិ ​និង​ក្រុម​ការងារ​ក្នុង​វិស័យ​ដែល​អ្នក​ធ្វើ​ការ។ ​​​ណាមួយ​ពេលវេលា​នេះ​អ្នក​អាច​អង្គុយ​ញ៉ាំ​តែ​​ ឬ​កាហ្វេ​ដោយ​ស្រួល​ចិត្ត​មិន​ចាំបាច់​ប្រញាប់ប្រញាល់​ថា ​ត្រូវ​ដល់​ម៉ោង​ធ្វើការ​ដូច​ពេល​ថ្ងៃ​ឡើយ។

៥. ​​អាន​​ព័ត៌មាន

អ្នក​មិន​អាច​មើល​ឃើញ​វែង​ឆ្ងាយ​ទេ ​បើ​អ្នក​មិន​ដឹង​ពី​អ្វី​ដែល​កំពុង​កើត​មាន​នៅ​ជុំវិញ​ខ្លួន។ ​​បុគ្គល​ជោគជ័យ​ក៏​យក​ពេលនេះ​ដើម្បី​អាន​​ព័ត៌មាន​ ​​ទទួល​យក​ចំណេះដឹង ​និង​ដំណឹង​ថ្មីៗ​នៅ​ជុំវិញ​ខ្លួន​ពួកគេ។

៦. ​​លើក​គម្រោង​ថ្ងៃ​ថ្មី

បើ​អ្នក​មាន​ List ​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​មុន ​និង​បន្តបន្ទាប់​ក្នុង​មួយ​ថ្ងៃ​ពេញ​ វា​ងាយ​ស្រួល​សម្រាប់​អ្នក​ព្រោះ​អ្នក​ដឹង​ថា អ្វី​ដែល​ត្រូវ​ធ្វើ​មុន​ និង​ត្រូវ​ធ្វើ​បន្ទាប់ ​អ្វី​ដែល​មិន​ទាន់​បាន​ធ្វើ។ល។ ​​ធ្វើ​បែប​នេះ​អ្នក​មិន​ចាំ​បាច់​ត្រូវ​ប្រញាប់ប្រញាល់​ចេញ​ពី​ការងារ​​មួយ ​ចូល​មួយ​​ដោយ​តក់ក្រហល់ ​ហើយ​អ្នក​ក៏​អាច​ដឹង​ដែរ​ក្រោយ​មួយ​ថ្ងៃ​អ្នក​ធ្វើ​អ្វី​បាន​ខ្លះ។

៧. ​ ធ្វើ​ការ​លើ​គម្រោង​ដែល​មាន​អាទិភាព​ជាងគេ

​បុគ្គល​ជោគជ័យ​មួយ​ចំនួន​យក​ពេល​វេលា​ពេល​ ព្រឹក​នេះ​ដើម្បី​ដោះស្រាយ​ការងារ​លំបាកៗ​ដែល​ជា​អាទិភាព។ ​​​មូលហេតុ​ដែល​ពួកគេ​ជ្រើស​យក​ពេល​នេះ​គឺ​ដោយសារ​វា​ស្ងប់ស្ងាត់​ល្អ​គ្មាន ​ការ​រំខាន​ពី​បុគ្គលិក ​ឬ​សហការី។

៨. ​អាន​អ៊ីមែល

​ពេល​ព្រឹក​នេះ​ អ្នក​ក៏​យក​ពេល​​ខ្លី​មក​បើក​មើល​អ៊ីមែល​ណា​អ្នក​ទទួល​ ​ហើយ​មិន​ទាន់​ឆ្លើយ​តប។ ​ជ្រើស​ឆ្លើយ​តប​អ៊ីមែល​ដែល​ជា​អាទិភាព​ឆ្លើយ​តប​ទៅ​មុន។ ​​អ្នក​អាច​ដឹង​ថា ​ការងារ​នៅ​កន្លែង​ណា​ដែល​ត្រូវ​ធ្វើ​ ហើយ​ការងារ​ណា​ដែល​មិន​ទាន់​ធ្វើ។


​​​អូខេ! ​កុំ​ទ្រមក់។ ​តោះ!​ ងើប​ចេញ​ពី​គ្រែ​ សម្អាត​ខ្លួន​ ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ហើយ ​រក​មនុស្ស​ដំបូង​និយាយ​ពាក្យ​ថា អរុណសួស្តី ​ដើម្បី​នាំ​សិរី​សម្រាប់​ថ្ងៃ​ថ្មី៕

Share this:

CONVERSATION

0 comments:

Post a Comment