HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

គន្លឹះ​ ៤យ៉ាង​នឹង​ជួយ​អ្នក​សម្រេច​កិច្ច​ការ​ដែល​អ្នក​ចង់​ធ្វើ

កំណត់ត្រាកិច្ចការដែលអ្នកចង់ធ្វើនៅលើក្រដាសអាចជាមិត្តដ៏ល្អនឹងមិត្តដ៏អាក្រក់។ អ្នកដឹងច្បាស់ពីអារម្មណ៍ដែលអ្នកបានសម្រេចកិច្ចការដែលអ្នកចង់ធ្វើនៅថ្ងៃនេះ។ អ្នកមានអារម្មណ៍ថាខ្លួនឯងមានផលិតភាព។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនជាអ្នកមិនបានសម្រេចកិច្ចការដែលអ្នកបានកំណត់ អ្នកអាចនឹងមានអារម្មណ៍មិនល្អ។



១) រកដៃគូដែលល្អ៖ មានពេលខ្លះ អ្នកប្រហែលចង់ទុកចោលនូវកិច្ចការដែលអ្នកបានកំណត់ទៅធ្វើអ្វីផ្សេងដែលសំខាន់ជាងនេះ។ ពេលខ្លះ យើងយល់ច្រឡំពាក្យ “ពន្យារពេល” និង “អាទិភាព”។ ដូច្នេះហើយអ្នកគួរតែមានដៃគូមួយដែលជួយរំលឹកអ្នកនិងជួយអ្នកសម្រេចគោលបំណង។

២) កំណត់អាទិភាពបីយ៉ាង៖ ក្រោយពេលដែលអ្នកបានសរសេររាល់កិច្ចការដែលអ្នកចង់សម្រេច ជ្រើសរើសវិធីបីយ៉ាងដែលអ្នកគិតថាក្រោយអ្នកសម្រេច ថ្ងៃនេះនឹងមានន័យសម្រាប់អ្នក។

៣) កំណត់ពេលសម្រាប់កិច្ចការនីមួយៗ៖ មានកិច្ចការមួយចំនួនទាមទារតែរយៈពេលខ្លីសម្រាប់សម្រេចតែប៉ុណ្ណោះ។ អីចឹងហើយ ពេលអ្នកមានពេលតិចតួច អ្នកអាចធ្វើកិច្ចការទាំងនោះបាន។ ពេលអ្នកមានពេលច្រើន អ្នកអាចធ្វើកិច្ចការធំៗ។

៤) កំណត់កិច្ចការដែលអ្នកមិនត្រូវធ្វើ៖ អ្នកមានបញ្ហាដែលរារាំងអ្នកមិនឲអ្នកសម្រេចអ្វីដែលអ្នកចង់ធ្វើ។ ដំណោះស្រាយនោះគឺបង្កើតគម្រោងមួយដែលអ្នកមិនចាំបាច់ធ្វើ។ ឧទាហរណ៍ថា៖ អ្នកមិនត្រូវលេងទូរស័ព្ទពេលអ្នកធ្វើការ៕

Share this:

CONVERSATION

0 comments:

Post a Comment