HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

យល់ដឹងពីគន្លឹះរកប្រាក់ចំណូលតាម Internet

មិនថាអ្នកមកពីទីណានោះទេ ( ២៤ខេត្ត-ក្រុង) ក៏អ្នកអាចរៀនបានដែរ ពីព្រោះលក្ខណៈដែលយើងនឹងបង្រៀនអ្នក តាមរយៈការផ្តល់វីដេអូ អោយអ្នកយកទៅរៀននៅផ្ទះ ទោះបីជាអ្នកនៅតាមខេត្តក៏ដោយ​ ។


1 – នៅពេលដែលខ្ញុំឆ្ងល់ ? តើខ្ញុំទៅសួរអ្នកណា បើខ្ញុំនៅតាមខេត្ត ?

កុំបារម្ភអី នៅពេលដែលអ្នកឆ្ងល់ អ្នកអាច Call មកសួរខ្ញុំបាន ប្រសិនបើវាជាសំនួរដែលស្រួលឆ្លើយ តែបើវាជាសំនួរដែល
ពិបាកឆ្លើយ តាមទូរស័ព្ទ អ្នកអាចសន្សំសំនួរអោយបានច្រើន ចាំអ្នកឡើងមកភ្នំពេញម្តង។

 2 – តើ​ការ​រក​លុយ​តាម​ Internet ​ជា​អ្វី ?

ការ​រក​លុយ​តាម​ Internet ជា​ការងារ​មួយ​ដែល​ទាក់ទង​នឹង​វ៉ិបសាយ (website) ។ វា​ជា​ការ​ធ្វើ​ទីផ្សារ​ Internet មួយ
គឺការ​បង្កើត វ៉ិបសាយ ប្រូម៉ូត​វ៉ិបសាយ សេវា​កម្ម និង​ទាញ​មនុស្ស​ទស្សនា​វ៉ិបសាយ (ឃោសនា) ។

3 – ​តើ​ត្រូវការ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ការងារ​នេះ​បាន ?

ការងារ​នេះ​ជា​ការងារ​ទីផ្សារ​ Internet ដូច្នេះ​បង​ប្អូន​ត្រូវការ កុំព្យូទ័រ អ៊ិនធឺណិត ជាចាំបាច់ និង​វ៉ិបសាយ មួយ ឬ​ពីរ​ទៅ​តាម​ប្រភេទ​ការងារ​ដែល​បង​ប្អូន​ចង់​ធ្វើ​ទីផ្សារ​ Internet ហើយនិង​ការ​អនុវត្ត​តាម​ការបង្រៀន​របស់​សាលា​ឲ្យ​បាន​ទៀងទាត់ ។

4 – តើ​ត្រូវការ​រយៈ​ពេល​ប៉ុន្មាន ?​ ដើម្បីរៀន​ចេះ​ធ្វើ វ៉ិបសាយ បើ​ខ្ញុំ​មិន​មាន​ជំនាញ IT ​ផង ?

បងប្អូន​នឹង​ចេះ​ធ្វើ​វ៉ិបសាយ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​ដោយ​មិន​ចាំបាច់ ​ ចេះ​កូដ​ឬ​ IT ដោយ​ប្រើ​បច្ចេកទេស​ធ្វើ​វ៉ិបសាយ តាម​ប្រព័ន្ធ CMS ។ កត្តា​សំខាន់​មួយ​ទៀត​ឲ្យ​តែ​បង​ប្អូន​ចេះ​លេង ហ្វេសប៊ុក និង​មើល​វីដេអូ​ក្នុង Youtube ជា​ការ​ស្រេច ។

5 – បើ​ខ្ញុំ​មិន​ចេះ​អង់គ្លេស តើ​ខ្ញុំ​អាច​រៀន​រក​ប្រាក់​ចំណូល​តាម Internet បាន​ដែរឬ​ទេ ?

ការងារ​មួយ​នេះ​មិន​តម្រូវឲ្យ​បង​ប្អូន​ចេះ​ភាសា​អង់គ្លេសខ្លាំងណាស់ណា​ ទេ ។ វា​ជា​ការងារ​សាមញ្ញ មួយ​ដែល​បងប្អូន​អាច​អនុវត្តន៍​ទៅតាម​ការ​ចងចាំ​បាន ។ និយាយ​ឲ្យ​ខ្លី​គឺ​ងាយ​រៀន ។

6 – បើ​ខ្ញុំ​នៅ​តាម​បណ្ដា​ខេត្ត តើ​ខ្ញុំ​អាច​រៀន​បាន​ដែរ​ឬ​ទេ ?

ទោះ​បង​ប្អូន​នៅ​ខេត្ត​ឆ្ងាយ​ប៉ុណ្ណាក៏​ដោយ ក៏​បង​ប្អូន​នៅ​តែ​រៀន​បាន ព្រោះ​វគ្គ​សិក្សា​​របស់​យើង​មាន​ការ​រៀន​តាម វីដេអូ 80% អាច​ថត​ចម្លង ឬ​ទស្សនា​ក្នុង​វ៉ិបសាយ និង​រៀន​ផ្ទាល់ 20% ។ ធ្វើ​ដូច​នេះ​ដើម្បី​សម្រួល​ចំពោះ​សិស្ស​ដែល​នៅ​ខេត្ត​ឆ្ងាយ ដែលចង់​បាន​ភាព​ជោគជ័យ​ពិត​ប្រាកដ ។ យើង​ខ្ញុំ​លើក​ទឹកចិត្ត​បង​ប្អូន សូម​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង មក​សិក្សា​ដើម្បី​បានការ​ផ្លាស់​ប្ដូរ​ជីវិត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

7 – តើការ​រកប្រាក់​ចំណូល​តាម​ Internet នេះ​លំបាក​ប៉ុនណា​ទៅ ?

ការ​សាង​ប្រាក់​ចំណូល​តាម​ Internet នេះ មិន​លំបាក​ទេ វា​ជា​ការងារ​ធម្មតា​ដែល​មនុស្ស​គ្រប់រូប​អាច​ធ្វើ​បាន ។សំខាន់អោយតែអ្នកមាន ​ ពេលវេលាខ្លះៗ សំរាប់ធ្វើវាជាការស្រេច ។

8 – តើ​រៀនមួយ​ចប់​វគ្គ​នេះ​ ត្រូវ​ចំណាយ​ពេលយូរប៉ុន្មាន ?

រៀនមួយ​ចប់​វគ្គ​នេះ​បងប្អូន​ត្រូវការ​រយៈ​ពេលពី ២​ខែ ទៅ ៣ខែ (រៀននៅផ្ទះ) ហើយបងប្អូន​នៅអាច​បន្ត​រៀន​អ្វី​ថ្មីៗ​រហូត​បានទៀត ។ យើងនៅទីនេះចាំជួយបងប្អូនរហូតដល់ទទួលបានប្រាក់ចំនូល រាប់រយ​ រាប់ពាន់ដុល្លា ក្នុង១ខែៗ

9 – តើ​អ្នក​ណា​ជា​គ្រូ​បង្រៀន ? ខ្មែរ ឬ​បរទេស ?

ការ​រៀន​រក​ចំណូលតាម​ Internet ​នេះ​ត្រូវ​បាន​បង្រៀន​ដោយលោក​គ្រូ​អនិកជន​ខ្មែរ​អាមេរិក ដែល​មាន​បទពិសោធន៍ 10 ឆ្នាំ​ក្នុង​ការងារនេះ ។

10 – តើការរកលុយតាម Internet អាចរកចំណូលបានប៉ុន្មានក្នុងមួយខែ ?

 ការរកលុយតាម​ Internet អាចរកចំណូលបាន ចាប់ពី ១ដុល្លា រហូតដល់ រាប់រយ រាប់ពាន់ដុល្លា និងគ្មានកំណត់ ទៅតាមបុគ្គលរៀងៗខ្លួន។

11 – តើហេតុអ្វីបានជាការរកលុយតាម Internet រកចំណូលបាន ចាប់ពី​ ១ដុល្លា រហូតដល់ រាប់ពាន់ដុល្លា និងគ្មានកំណត់ ?

ជាការពិតណាស់ អ្នកអាចរកចំនូលបានតិច ឬ ច្រើន អាស្រ័យលើខ្លួនអ្នក ប្រសិនបើអ្នកដេកពីមុខកុំព្យូទ័រ ហើយរង់ចាំលុយ
ធ្លាក់ពីលើមេឃ នោះអ្នកនឹងទទួលបានប្រាក់ ១ដុល្លា។ តែត្រឡប់មកវិញ ប្រសិនបើអ្នកជាមនុស្សដែល ឧស្សាហ៍ ព្យាយាម អ្នកនឹងទទួលបាន ប្រាក់ចំនូល រាប់រយ រាប់ពាន់ដុល្លា​ ឬ គ្មានកំណត់ ទៅតាមការប្រឹងប្រែងរបស់អ្នក ។

12 – តើយើងត្រូវការដើមទុនប៉ុន្មាន ? ដើម្បីរកចំនូលបាន រាប់រយ រាប់ពាន់ដុល្លា​ ឬ គ្មានកំណត់ ?

ចំពោះដើមទុន និយាយជាមួយ មុខវិជ្ជានេះ គឺ សូន្យដុល្លា ។ ហើយអ្នកគ្រាន់តែមាន កុំព្យូទ័រមួយគ្រឿង អីនធឺណេត និងពេលវេលាខ្លះៗ សំរាប់ធ្វើវា នោះជាការស្រេច ។

13 – ហេតុ​អ្វី​ត្រូវ​រៀន​រក​លុយតាម​ Internet ?

ពីព្រោះការងារ​នេះ ជា​ការងារ​មួយ​ប្រភេទ​ដែល​ អាច​ធ្វើ​កន្លែង​ណា​ក៏​បាន ​ពេលណា​ក៏​បាន មិន​មាន​ហានិភ័យ អាច​រក​ប្រាក់​បាន​ដោយ​គ្មាន​កំណត់ និង​ជាមុខ​របរ​ផ្ទាល់​ខ្លួនរបស់អ្នក គ្មាន​ចៅហ្វាយណាមក​ត្រួតត្រាអ្នកឡើយ ។

14 – តើ​ការ​រក​លុយតាម​ Internet ​នេះ ​មាន​ហានិភ័យ​ទេ ?

ការ​រក​លុយតាម​ Internet ​នេះ​គ្មាន​ហានិភ័យ​ទេ ព្រោះ​វា​ចំណាយ​តែ​កម្លាំង​និង​ពេល​វេលា​ដែល​សេសសល់​ប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត ដើមទុនរបស់អ្នកគឺ សូន្យដុល្លា ។

Share this:

CONVERSATION

0 comments:

Post a Comment