HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

ចង់​ផ្ដើម​រក​ស៊ី​ដំបូង​ ​​កុំ​ភ្លេច​ចំណុច​សំខាន់ៗ​ទាំង​នេះ​ ​ដើម្បី​បញ្ចៀស​ការ​បរាជ័យ

ការចាប់ផ្ដើមជំនួញដោយខ្លួនឯងពិតជាមានការស្មុគស្មាញ តែវាជាជម្រើសដ៏ល្អសម្រាប់ជីវិត។ វាទាមទារពេលវេលាជាច្រើន និងត្រូវចំណាយកម្លាំងញើសឈាមច្រើន។ ទោះបីជាវាមានគំនិតផ្សេងៗគ្នាក្នុងការចាប់ផ្តើមជំនួញ ខាងក្រោមនេះជាគន្លឹះដែលអ្នកគួរយល់ដឹង៖

១) ត្រូវមានគំនិត៖ ជំហានដំបូង អ្នកត្រូវតែមានគំនិតមួយសម្រាប់ជំនួញដែលអ្នកចង់ធ្វើមុននឹងអ្នកអាចធ្វើអ្វីផ្សេងបាន។ ជំនួញគឺគួរតែជាអ្វីដែលអ្នកស្រឡាញ់។ សូមកុំធ្វើជំនួញ ផ្អើលតាមគ្នាឲ្យសោះ ព្រោះវានាំឲ្យអ្នកបរាជ័យយ៉ាងរហ័សបំផុត ព្រោះវាមិនមែនកើតចេញពីគំនិតរបស់ខ្លួន។

២) គិតថា តើវាអាចទៅរួចដែលឬទេ៖ មុននឹងអ្នកសម្រេចចិត្តធ្វើ អ្នកត្រូវគិតពីគំនិតនោះ តើវាអាចទៅរួចដល់កម្រិតណា? តើវានឹងផ្តល់នូវលទ្ធផលដែលអ្នកចង់មាន សាកសមនឹងពេលវេលាដែលអ្នកបានចំណាយដែរឬទេ។

៣) ប្លែក៖ មិនថាគំនិតរបស់អ្នកជាអ្វីទេ វាត្រូវតែមានលក្ខណៈមួយខុសប្លែកពីអ្នកដទៃ។ វានឹងជួយអ្នកមានលក្ខណៈពិសេសក្នុង ការប្រកួតប្រជែងជាមួយដៃគូរបស់អ្នកដែលមាននៅលើទីផ្សារ។  ជាលទ្ធផល វានឹងជួយអ្នកជោគជ័យក្នុងជំនួញរបស់អ្នក ព្រោះគ្មាននរណាអាចធ្វើដូច ឬ មានលក្ខណៈពិសេសដូច៕

Share this:

CONVERSATION

0 comments:

Post a Comment