លោក Evan Spiegel ជាស្ថាបនិករបស់ក្រុមហ៊ុនSnapchat និង ជាមហាសេដ្ឋីវ័យក្មេងពោលគឺវ័យត្រឹម២៦ឆ្នាំ តែមានទ្រព្យសម្បត្តិទៅដល់៤ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីរូបនេះ បានបញ្ជាក់ថា បើចង់ជោគជ័យក្នុងការធ្វើជំនួញទាំងវ័យក្មេងនោះ គឺត្រូវចងចាំពីចំណុចសំខាន់ចំនួន៤យ៉ាង។
ទី១ គឺត្រូវតែហ៊ានធ្វើឲ្យប្លែក និង ខុសពីគេ ព្រោះថា បើគ្មានអ្វីថ្មី និង ប្លែកពីគេទេ នោះមិនងាយជោគជ័យឡើយ ហើយទោះបីជាជោគជ័យក៏មិនធំធេងនោះដែរ។
ទី២ស្វាគមន៍ចំពោះមិតផ្ទុយ ព្រោះថា គំនិតយើងម្នាក់គឺមិនអាចគ្រប់ជ្រុងជ្រោយនោះឡើយ ដូច្នេះហើយត្រូវតែមានគំនិតផ្សេង និង ថ្មីៗទៀតទោះបីជាផ្ទុយពីអ្នកក៏ដោយ។
ទី៣កុំលក់គំនិតណាដែលអ្នកស្រលាញ់ ព្រោះថា បើអ្នកពិតជាស្រលាញ់ ហើយគិតថា អ្នកអាចធ្វើវាឲ្យជោគជ័យមែន គឺកុំលក់គំនិតនេះឲ្យអ្នកដទៃឲ្យសោះ ព្រោះបើអ្នកលក់ឲ្យគេ នោះអ្នកបានត្រឹមរស់នៅដោយធ្វើការឲ្យគេប៉ុណ្ណោះ។ និយាយឲ្យខ្លី គឺកុំលក់ក្តីសុបិនឲ្យនរណាម្នាក់ឲ្យសោះ គឺត្រូវតែចេញសាងក្ដីសុបិននោះដោយខ្លួនឯង។
ទី៤ គឺការបរាជ័យគឺជារឿងមិនអាចជៀសផុត ព្រោះថា រាល់សកម្មភាពដែលយើងធ្វើគឺតែងតែស្តែងចេញនូវកំហុសណាមួយមិនខាន។ អ៊ីចឹងហើយកុំភ័យខ្លាច ឬ បាក់ទឹកចិត្តឲ្យសោះរាល់ពេលដែលមានកំហុសកើតឡើង ព្រោះវាជារឿងធម្មតារបស់ជីវិតប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺត្រូវព្យាយាមរៀនសូត្រពីវា ហើយត្រូវឲ្យប្រាកដថា មិនឲ្យវាកើតឡើងម្ដងទៀតនៅពេលខាងមុខ៕

0 comments:
Post a Comment