HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​ ។​ នេះ​ជា​​​គតិ​របស់​លោក​ជូគឺលាង​ (Zhuge Liang ​)​ទីប្រឹក្សា​ដ៏​អស្ចារ្យ​របស់​លីវប៉ី​​ ​ក្នុង​រឿង​សាមកុក ដែល​​រឿង​បែប​ប្រវត្តិសាស្ត្រ​របស់​ចិន​។ ​​ក្នុង​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា ​​ភាព​ជឿជាក់​គឺ​ពិត​ជា​សំខាន់​ ​​ប៉ុន្តែ​​កុំ​ជឿជាក់​ជ្រុល​ហួសហេតុ​ ​រហូត​ដល់​ថ្នាក់​លែង​ប្រើ​ខួរក្បាល​គិត​បន្ត​ទៀត​ ដែល​នេះ​នាំ​ឲ្យ​បរាជ័យ​មិន​ខាន​។

 





​​​មនុស្ស​ជាច្រើន​ ​ជឿជាក់​ជ្រុល​លើ​បទពិសោធន៍​របស់​ខ្លួន ​ដោយ​មិន​ព្យាយាម​គិត​បន្ត​ទៀត​ ​ក្រែង​មាន​អ្វី​ប្រែប្រួល​ ព្រោះ​មិន​ប្រាកដ​ថា ​​ពីមុន​ធ្វើ​បែប​ហ្នឹង​ជោគជ័យ​ ​ហើយ​ឥឡូវ​ជោគជ័យ​ទៀត​នោះ​ឡើយ​ ព្រោះ​ស្ថាន​ភាព​ផ្សេង​គ្នា​ និង ពេលវេលា​​ខុស​គ្នា​។ ​​អ្នក​ខ្លះ​ជឿជាក់​លើ​គេ​​ពេក​ ក៏​មិន​ប្រើ​ការគិត​អ្វី​ច្រើន​ដែរ​ ​គឺ​​ចេះ​តែ​យល់​ព្រម​ ឬ​ ​​ក៏​បណ្ដោយ​​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន​ ឬ ​លើក​​ឡើង​ ប៉ុន្តែ​ដល់​ចុង​ក្រោយ​គឺ​ទើប​ដឹង​ថា ​​​ខកចិត្ត​។

​​វា​មាន​ទម្រង់​នៃ​ការ​ជឿជាក់​ជា​ច្រើន​ទៀត​ ដែល​យើង​មាន​ និង ប្រើ​ក្នុង​ជីវិត​ជាក់​ស្ដែង​។ ​ប៉ុន្តែ ​មិន​ថា ជឿជាក់​​លើ​សមត្ថភាព​ខ្លួន ឬ ​ជឿជាក់​លើ​អ្នក​ដទៃ​ទៀត​ សូម​កុំ​ជឿជាក់​ជ្រុល​ពេក ព្រោះ​បើ​ជឿជាក់​ជ្រុលហួស​ហេតុ​ពេក​នោះ ​នឹង​ធ្វើ​ឲ្យ​អ្នក​ខកចិត្ត​ និង បរាជ័យ​ធំធេង​ផង​​ក្នុងជីវិតដែរ​៕

Share this:

CONVERSATION

0 comments:

Post a Comment