HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

លក្ខណៈ​​របស់​បុគ្គល​ជោគ​ជ័យ


ជា​ទូទៅ​បុគ្គល​ជោគ​ជ័យ​តែង​មាន​លក្ខណៈ​សម្បត្តិ​សំខាន់​ ១០ យ៉ាង​ ដូច​ខាង​ក្រោម​។ តាមរយៈ​ការ​សិក្សា​និង​ប្រតិបត្តិ​តាម​លក្ខណៈ​របស់​បុគ្គល​ជោគ​ជ័យ​ គេ​អាច​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិតដូច​បុគ្គល​ទាំង​នោះ​​ដែរ។ តើ​នៅ​ក្នុង​ខ្លួន​អ្នក​មានលក្ខណៈ​សម្បត្តិ​ណា​ខ្លះ​ និង​ខ្វះ​លក្ខណៈ​សម្បត្តិ​ណា​ខ្លះ​?

១. ឆន្ទៈ​មោះ​មុត​ ៖ ជា​មនុស្ស​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ ប្រឹង​ប្រែង​ធ្វើ​ការ​ជាង​គេ និង​បំពេញ​ការងាររហូត​ចប់​ចុង​ចប់​ដើម។ ជា​មនុស្ស​ដែល​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ភារកិច្ច​​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​។ ជាមនុស្ស​ដែល​មាន​គោល​បំណង​ច្បាស់​លាស់​​ និង​​តាំ​ងចិត្ត​ធ្វើ​ឲ្យ​ដល់​កម្រិត​ល្អ​បំផុត។ 
២. ពឹង​លើ​ខ្លួន​ឯង ៖ ជា​មនុស្ស​ទទួល​ខុស​ត្រូវ​ខ្ពស់ ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លំបាកៗ​ និង​ប្តូរ​ផ្តាច់​​ជាមួយ​សេចក្តី​សម្រេច​នោះ។ ជាមនុស្ស​ស្គាល់​ខ្លួន​ឯង​ច្បាស់។

៣. កម្លាំង​ចិត្ត​ ៖ ជាមនុស្ស​មាន​ចិត្ត​រឹង​ប៉ឹង បើ​ចង់​បាន​អ្វី​ហើយ ធ្វើ​ទាល់​តែ​បាន​សម្រេច​។

៤. ខន្តី​ ៖ ជា​មនុស្ស​មាន​សេចក្តី​អំណត់​ និង​យល់​ច្បាស់​ថា​រឿង​គ្រប់​យ៉ាង​តែងប្រឈម​នឹង​ការ​លំបាក​​ហើយ​អាច​នឹង​បរាជ័យ។

៥. សុចរិត​ ៖ សេចក្តី​ស្មោះ​ត្រង់​គឺ​ជា​គ្រឹះ​សម្រាប់​រឿង​គ្រប់​យ៉ាង​ សេចក្តី​សុចរិត​ជា​កត្តា​កំណត់​ចរិត​និង​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​ៗ​។

៦. ចិត្ត​ងប់​ ៖ ចិត្ត​ស្រឡាញ់​ងប់​នឹង​អ្វី​មួយ​គឺ​ជាកត្តា​ដឹក​នាំ​មនុស្ស​ទៅ​ដល់​គោល​ដៅ​ និង​ក្តី​​ស្រមៃ​។

៧. បណ្តាញ​ទាក់​ទង ៖ ជា​មនុស្ស​ដែល​ស្គាល់​គេ​ច្រើន​។

៨. សុទិដ្ឋិនិយម​ ៖ បើ​គ្មាន​ជំនឿ​ចិត្ត​ថា​អនាគត​ភ្លឺ​ស្វាង​ទេ គេ​មិន​ហ៊ាន​ប្រថុយ​​ប្រថាន​ទេ ហើយ​ក៏​គ្មាន​ជោគ​ជ័យ​ដែរ។

៩. ទុក​ចិត្ត​លើ​ខ្លួន​ឯង ៖ នៅ​ពេល​ដែល​គេ​មាន​ទំនុក​ចិត្ត​ឥត​ងាក​រេ​ចំពោះ​ខ្លួន​ឯង​ គេ​បាន​ឈាន​ចូល​កៀកមួយ​ជំហាន​ទៅ​នឹង​ជោគជ័យ​រួច​ជា​ស្រេច​ទៅហើយ​។

១០. ទំនាក់​ទំនងល្អ​​ ៖ ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​នៅជុំ​វិញ​។ កត្តា​សំខាន់​បំផុត​ គឺ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ដែល​មិន​ទាន់​មាន​គេ​និយាយ​​នៅ​ឡើយ​។ ការ​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ និង​គោរព​រាប់​អាន។​

Share this:

CONVERSATION

0 comments:

Post a Comment