ការនិយាយនរណាក៏ចេះនិយាយដែរ លើកលែងតែមនុស្សដែលពុំអាចនិយាយបាន។ ប៉ុន្តែការនិយាយដែលប្រកបទៅដោយគតិបណ្ឌិត ដែលធ្វើ ឲ្យមហាជនទទួលស្គាល់វាមិន មែន ជារឿងមួយដែលមានភាពងាយស្រួលនោះឡើយ ។ ខាងក្រោមនេះជាដំណោះ ស្រាយដ៏ល្អប្រសើរដែលធ្វើ ឲ្យអ្នកក្លាយទៅជាអ្នកដែលមានភាពប៉ិនប្រសប់ នៅក្នុងការនិយាយ ៖
ចំណុចទី១.ប្រើប្រាស់ភ្នែកៈ ពេលដែលអ្នកធ្វើការឡើង និយាយក្នុងចំណោម មនុស្សជាច្រើនអ្នកត្រូវប្រើប្រាស់នូវក្រសែភ្នែករបស់អ្នកឲ្យបានល្អ ដោយសម្លឹងមើលទៅអ្នកគ្រប់គ្នាដោយសេចក្តីគោរពនិងមានភាព សមរម្យអ្នកត្រូវសម្លឹងឆ្ពោះទៅមុខត្រង់ហើយរេឆ្វេងស្តាំក្នុងកម្រិត ២៥ដឺក្រេ ។
ចំណុចទី២.កំណត់អំពីចំណុចសំខាន់ៗដែលអ្នកចង់និយាយៈ ពេលខ្លះអ្នកបានធ្វើការនិយាយនូវសម្តីជាច្រើននៅក្នុងការនិយាយជាសាធារណៈ ប៉ុន្តែបែរជាគ្មានការចាប់អារម្មណ៍ពីអ្នកស្តាប់ទៅវិញ ដូចនេះអ្នកត្រូវតែកំណត់ឲ្យបាន ច្បាស់ពីអ្វីដែលអ្នកត្រូវតែនិយាយ ។ មានន័យថាគ្រប់ពាក្យសម្តីរបស់អ្នកដែលអ្នកនិយាយទៅហើយត្រូវតែមាន ប្រយោជន៍សម្រាប់អ្នកស្តាប់អ្នកនិយាយ ។
ចំណុចទី៣ . និយាយឲ្យបានច្បាស់ៈ ភាសា និង សម្លេងដែលអ្នកនិយាយ អ្នកត្រូវតែប្រាកដនៅក្នុងចិត្តថា វាមានភាពច្បាស់សមល្មមអាចទទួកយក បាន ធ្វើឲ្យគេអាចទទួល និងជ្រាបច្បាស់ពីអ្វីដែលយើងនិយាយ ។ នៅពេលដែលអ្នកនិយាយនៅក្នុងចំណោមអ្នកចូលរួមជាច្រើនអ្នកត្រូវ តែនិយាយឲ្យបានច្បាស់ ដោយមិនត្រូវញ៉ាំរបស់អ្វីនៅក្នុងមាត់របស់អ្នកឡើយ ។
ចំណុចទី៤. កែតម្រូវនូវសម្តីរបស់អ្នកទៅតាមស្ថានភាពនៃអ្នកចូលរួមៈ អ្នកត្រូវតែដឹងឲ្យបានច្បាស់ថា អ្នកចូលរួមស្តាប់ការនិយាយរបស់ អ្នកជា នរណា ? មានកម្រិតវប្បធម៌បែបណា?មានឋានៈតួនាទីជាអ្វី ? តើសម្តីដែលអ្នកត្រូវនិយាយជាមួយបុគ្គលដែលឋានៈខ្អស់អ្នកត្រូវប្រើ ប្រាស់នូវសម្តីបែបណា ? មានព្រះសង្ឃចូលរួមអ្នកត្រូវប្រើប្រាស់ភាសាបែបណា ? អ្នកចូលរួមរបស់អ្នកជាបុគ្គលដែលមាន ចំនេះដឹងទាបជាង ជាបុគ្គលដែលមានវ័យទាបជាងអ្នកតើអ្នកត្រូវប្រើប្រាស់នូវសម្តីបែបណា ?
ចំណុចទី៥. កុំប្រើប្រាស់សម្លេងរបស់អ្នកនិយាយតែមួយបែបៈ ការប្រើប្រាស់សម្លេងវាពិតជាមានសារៈសំខាន់ណាស់ អ្នកត្រូវចេះធ្វើការលើកដាក់ សម្លេងរបស់អ្នកទៅតាមស្ថានភាពកាលៈទេសៈ និងពេលវេលាដោយផ្អែកទៅលើស្ថានភាព និងអារម្មណ៍របស់អ្នកចូលរួម ។ អ្នកត្រូវចេះវិធីសាស្រ្ត ពញ្ញាក់អារម្មណ៍ដល់អ្នកចូលរួមរបស់អ្នកឲ្យពួកគេមានការចាប់ អារម្មណ៍ចំពោះប្រធានបទដែលអ្នកកំពុងតែនិយាយ ។
ចំណុចទី៦.មិនធ្វើការគាំទ្រៈ នៅពេលដែលអ្នកចូលរួមរបស់អ្នកប្រព្រឹត្តនូវសកម្មភាព ឬ សម្តីដែលមិនមានភាពសមរម្យ ក្នុងគោលបំណងចង់ធ្វើឲ្យមានភាពវឹកវរនៅក្នុងកម្មវីធីអធិប្បាយ របស់អ្នក អ្នកមិនត្រូវទទួលយកនូវទង្វើនោះទេ តែអ្នកត្រូវធ្វើការសម្របសម្រួលដោយសន្និវិធី។ ចំណុចទី៧.និយាយឲ្យបានឮៈអ្នកចូលរួមរបស់អ្នកនឹងអាចស្តាប់ឮនូវអ្វី ដែលអ្នកបានអត្តាធិប្បាយប្រសិនបើអ្នកនិយាយបានឮ និង ច្បាស់ល្អបើ ទោះ បីជាពួកគេអង្គុយនៅកន្លែងដែលមានសភាពអ៊ូអរក៏ដោយ ។
ចំណុចទី ៨.មានភាពស្មោះត្រង់ ត្រូវនិយាយអំពីអ្វីដែលមានភាពវិជ្ជមាន និងត្រឹមត្រូវ ។
ចំណុចទី៩.ត្រូវមានភាពគួរសមៈ អ្នកត្រូវមានភាពគួរសមចំពោះការនិយាយស្តី គោរពអ្នកចូលរួមរបស់អ្នក បើទោះបីជាអ្នកនោះមានកម្រិតការយល់ ដឹង និង វ័យទាបជាងយើងក៏ដោយ ។ ភាសារបស់អ្នកត្រូវប្រាកដថាវាជាភាសាដែលមិនបង្កឲ្យមានភាពមិនល្អ ចំពោះការអត្ថាធិប្បាយរបស់អ្នកឡើយ ។មានន័យថាភាសាដែលអ្នកនិយាយទៅគឺជាភាសាបែបអ្នកមានគំនិតប្រាជ្ញាជា បុគ្គល ដែលមានការយល់ដឹងខ្ពស់ជាបុគ្គលដែលមានក្រមសីលធម៌ល្អ ។
ចំណុចទី១០. ប្រើប្រាស់ដៃរបស់អ្នកៈ ការប្រើប្រាស់កាយវិការរបស់អ្នកត្រូវសមស្របជាមួយនូវសម្តីរបស់អ្នក ពេលខ្លះអ្វីដែលអ្នកនិយាយ គេមាន ការពិបាកយល់ ប៉ុន្តែបើអ្នកពូកែប្រើប្រាស់នូវកាយវិការ គេអាចមានការងាយយល់ជាង ។
ចំណុចទី១១.ចេះនិយាយអំពីរឿ ងកំប្លែងឬពាក្យកំប្លែងៈ នៅពេលដែលអ្នកគិតតែពីនិយាយដោយមិនមានការលាយឡំនូវ ឧទាហរណ៍ ឬមិនបាន លើករឿងរ៉ាវណាមួយមកបញ្ជាក់ពេលនោះអ្នកចូលរួមរបស់អ្នក ប្រាកដជាមានអារម្មណ៍ធុញទ្រាន់ជាក់ជាមិនខានដូច្នេះ អ្នកត្រូវចេះរកនឹករឿងកំប្លែងដើម្បីធ្វើឲ្យមានបរិយាកាសរឹតតែ រីករាយឡើង ៕
0 comments:
Post a Comment