HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

វិធី​ងាយៗ ៤យ៉ាង ដើម្បីចងចាំមេរៀនបានល្អ

ការ​ចង​ចាំ​​នូវ​អ្វី​​​ដែល​បាន​រៀនថ្មីៗ ឬ​​មេរៀន​ដែល​រៀន​​​រួច​ហើយ​​ជា​យូរ​ឆ្នាំ មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ។​ ​មាន​មនុស្ស​មិន​តិច​នោះ​ទេ ដែល​ជួប​បញ្ហា​ភ្លេចភ្លាំង រៀន​មិន​សូវ​ចាំ។ តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចងចាំ​បាន​នូវ​មេរៀន​​បាន​ល្អសាក​ល្បង​​វិធីសាស្ត្រ៤យ៉ាង​ខាង​ក្រោម​នេះ៖

១. ព្យាយាម​ចង​ចាំ​ដោយ​ប្រើ​របស់​ជំនួយ

ត្រង់​មេរៀន​ខ្លះ​ ដែល​ពិបាក​​​​ក្នុង​ការ​ឲ្យ​យើង​ចាំ​ យើង​អាច​ប្រើ​របស់​ជំនួយ​ដើម្បី​ឲ្យ​ងាយ​ស្រួល​ចាំ​​។ ការ​​ប្រើ​ក្រដាស​មេរៀន​តូច​ៗ​​​ធ្វើ​ជា​កាត​សម្រាប់​ដាក់​តាម​ខ្លួន​ដើម្បី​រំលឹក​​មេរៀន​ ក៏​ជា​វិធី​មួយ​ដែល​ជួយ​ជំរុញ​​ឲ្យ​អ្នក​ព្យាយាម​រំលឹក​មេរៀន និង​ចង​ចាំ​បាន​ច្រើននោះ​ដែរ។ ប្រិយមិត្ត​អាច​ស្រមៃ​រក​របស់​ជំនួយ​ផ្សេង​ទៀត​ក្រៅ​ពី​នេះ​ក៏​បាន។

២. ព្យាយាម​កត់​ត្រា​ទុក​

ការ​សរសេរ​ឡើង​វិញ​គឺ​ជា​វិធី​មួយ​ដែល​​ជួយ​ឲ្យ​ចាំ​មេរៀន​បាន​យ៉ាង​ប្រសើរ ជា​ជាង​ការ​ទុក​ចិត្ត​លើ​ការ​ចង​ចាំ​របស់​អ្នក។ អ្វី​ដែល​បាន​ឃើញ​ បាន​រៀន​ អ្នក​អាច​កត់​ត្រា​វា​ទុក​បាន​ ដោយ​វា​មាន​ភាព​ងាយ​ស្រួល​ចាំ។

៣. បង្រៀន​ឬ​បង្ហាត់​បង្ហាញ​ទៅ​អ្នក​ដទៃ​

ជា​ការ​ប្រសើរ​បំផុត ​និង​ជួយ​ឲ្យ​អ្នក​ចង​ចាំ​មេរៀន​បាន​យ៉ាង​ល្អ​ តាម​រយៈ​ការ​បង្រៀន​ឬ​បង្ហាត់​បង្ហាញ​ទៅ​កាន់​មិត្ត​ភក្តិ​ឬ​ពន្យល់​បង្ហាញ​ពួក​គេ​នូវ​អ្វី​ដែល​បាន​រៀន។ ​អ្នក​នឹង​ចង​ចាំ​មេរៀន​បាន​យ៉ាង​ល្អ​ពី​ការ​ធ្វើ​ជា​អ្នក​បង្ហាត់​បង្ហាញ​នេះ​ ដោយ​វា​ជួយ​រំលឹក​អ្នក​ឡើង​វិញ​ពី​អ្វី​ដែល​បាន​រៀន​រួច។

៤. រំលឹក​ និង​អនុវត្ត


ការ​រំលឹក ​និង​ឧស្សាហ​អនុវត្ត​ គឺ​ជា​រឿង​មួយ​ប្រសើរ​បំផុត​ដែល​ជួយ​ឲ្យ​​ចាំ​មេរៀន​បាន​យ៉ាង​ល្អ​។ ​ការ​អនុវត្ត​ និង​រលឹក​ជា​រៀង​រាល​ថ្ងៃ​​ជួយ​ឲ្យ​ចង​ចាំ​មេរៀន​បាន ​និង​មិន​ងាយ​ភ្លេច​៕

Share this:

CONVERSATION

0 comments:

Post a Comment