HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

ចឹងតើបានជានៅតាមការិយាល័យក្រុមហ៊ុនភាគច្រើនគេតែងតាំងរូបទាំងនេះ


Feng Shui ត្រូវបានគេអនុវត្តនៅទ្វីបអាស៊ីអស់រយៈពេលជាងប្រាំពាន់ឆ្នាំមកហើយ។ ពាក្យថា Feng មានន័យថា «ខ្យល់» ហើយពាក្យថា Shui មានន័យថា «ទឹក»។ Feng Shui គឺជាសិល្បះនៃការរស់នៅក្នុងភាពសុខដុមមានតុល្យភាពជាមួយនឹងផែនដី។ ដូច្នេះហើយទើបប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរដែលមានជាប់សែស្រឡាយចិនមានជំនឿទៅលើ Feng Shui នេះខ្លាំងណាស់។ ប្រសិនបើអ្នកចង់ហៅលាភសំណាងចូល អ្នកអាចដាក់តាំងរូបភាព រឺវត្ថុនៅក្នុងការិយាល័យ រឺក្នុងហាងរបស់អ្នក៖
១. គីង្គក់ពាំកាក់

នៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី, កង្កែប រឺគីង្គក់តំណាងអោយ Yin រឺ ភាគខាងមនុស្សស្រីនៃធម្មជាតិ។ កង្កែបជានិមិត្តរូបនៃព្រះច័ន្ទ ហើយអាចជួយសម្រួលដល់ការព្យាបាល និង ទាក់ទាញវិបុលភាព។ គីង្គក់ពាំកាក់ រឺកង្កែបសំណាងហៅថា Chan Chu នៅក្នុងប្រទេសចិន គឺជាប្រភពដែលប្រមូលផ្តុំទៅដោយអំណាច ជាពិសេសសម្រាប់ការផ្ទេរសំណាងល្អ។ គីង្គក់ពាំកាក់ត្រូវបានគេចាត់ទុកថាជាសត្វចិញ្ចឹមផ្ទាល់របស់ព្រះទ្រព្យរបស់ចិន។ រូបចម្លាក់គីង្គក់ពាំកាក់នេះគួរដាក់ប្រឈមមុខនឹងច្រកចូលធំ នៅទីវាលខាងជើង (មុខរបរ) រឺនៅភាគអាគ្នេយ៍ (ទ្រព្យសម្បត្តិ) ដើម្បីធ្វើអោយលំហូរនៃភាពរុងរឿងក្នុងជីវិតរបស់អ្នកមានសកម្មភាព។ នៅក្នុងហាង, គួរតែដាក់គីង្គក់ពាំកាក់នេះអោយខ្ពស់ជិតកន្លែងគិតលុយ ដែលប្រឈមនឹងច្រកចូល។


២.​ គោចិន

គោគឺមានស្ថិរភាព, ស្មោះត្រង់, ស្លូត និង ជាសត្វដែលអាចទុកចិត្តបាន។ គុណសម្បត្តិរបស់វា​ ជាពិសេសភាពអត់ធ្មត់ និង សមត្ថភាពក្នុងការខិតខំធ្វើការងាររបស់វានឹងនាំមកភាពជោគជ័យ។ គោនាំសំណាងល្អនៅក្នុងការវិនិយោគ,​ ធ្វើជំនួញ, ទីផ្សារភាគហ៊ុន, អាជីព និង ការសម្រេចចិត្តផ្នែកហរិញ្ញាវត្ថុផ្សេងទៀត។ គោគឺជាសត្វដ៏ពិសិដ្ឋដែលត្រូវបានគេជឿថាផ្តល់នូវបំណងប្រាថ្នា។ និមិត្តរូបនៃនិទាឃរដូវ, សត្វគោតំណាងអោយការប្រមូលផលបានច្រើន, សុភមង្គល និង ដំណឹងរីករាយ។ ដាក់តាំងរូបគោអោយឃើញច្បាស់នៅជ្រុងភាគអាគ្នេយ៍នៃផ្ទះរបស់អ្នកដើម្បីអោយទ្រព្យហូរចូល និងបង្កើតភាពរុងរឿងសម្រាប់គ្រួសារទាំងមូល។ គំនូររូបគោ រឺ រូបចម្លាក់គោគឺជាកាដូដ៏ល្អសំរាប់ជូនគូស្វាមីភរិយាថ្មី រឺដាក់តាំងក្នុងហាង។


៣. Koi រឺ Carp

Koi រឺ Carp តំណាងអោយទ្រព្យសម្បត្តិ និងភាពរុងរឿង។ ពាក្យចិនត្រីប្រែទៅជាក្រៃលែង។ ប្រជាជនចិន ត្រី Koi គឺជានិមិត្តរូបនៃកម្លាំង និងភាពក្លាហាន។ វាត្រូវបានគេនិយាយថា Koi រស់នៅបានយូរជាង ១០០ឆ្នាំ ហើយបន្តការហែលបញ្ចៀសទឹកពេញមួយជីវិតរបស់វា។ ដាក់ត្រីមាសបីនៅក្នុងចានចិញ្ចឹមត្រីនឹងទាក់ទាញកំលាំង និង ភាពរុងរឿងក្នុងអំឡុងពេលលំបាក។ វាក៏ត្រូវបានគេជឿថាជារូបចម្លាក់ រឺរូបគំនូររបស់ Koi រឺ Carp នឹងនាំសំណាងល្អចូលផ្ទះ រឺមុនជំនួញ។


៤. សេះ

ប្រទេសចិន, សេះជានិមិត្តរូបនៃភាពជោគជ័យ, ភាពសោះត្រង់, ភាពក្លាហាន, សន្ទុះទៅមុខ និង ការតស៊ូទ្រាំ។ វាក៏ត្រូវបានគេនិយាយថាសេះអាចជួយកែការប្រយុទ្ធតស៊ូក្នុងមុខជំនួញកំពុងជួបបញ្ហា និង ជំរុញកេរ្តិ៍ឈ្មោះល្អ។ នៅក្នុង Feng Shui សេះដើរ រឺសេះរត់ជួយក្នុងការផ្តោតអារម្មណ៍ជាថ្មីម្តងទៀតដោយថាមពលលើផ្លូវមួយដែលទទួលជោគជ័យ។ វាអាចនាំមកនូវថាមពល Yang ដ៏ខ្លាំងក្លា ដោយសារតែមានការចូលរួមជាមួយនឹងធាតុភ្លើង, ដូច្នេះសូមធ្វើអោយមានសេះមានតុល្យភាពជាមួយនឹងនិមិត្តរូបថាមពល Yin (ឧទាហរណ៍, គីង្គក់ពាំកាក់ជាដើម)។

ដាក់សេះពីររួមគ្នាដើម្បីកសាងភាពជាដៃគូដ៏រឹងមាំនៅក្នុងមុខជំនួញ រឺអាពាហ៍ពិពាហ៍។ សេះគួរតែដាក់តាំងប្រឈមនឹងទ្វារ​ រឺបង្អួច។ សេះដាក់នៅជ្រុងនិរតីនៃបន្ទប់ណាមួយនឹងនាំមកនូវសំណាងក្នុងស្ថានភាពសង្គម។ នៅជ្រុងភាគពាយព្យ, វានឹងជួយបន្តទុក្ខលំបាក រឺទុក្ខវេទនា។


៥. ឆ្មានាំលាភសំណាង

ឆ្មាដែលលើកដៃបក់ដៃហៅជាសញ្ញាហៅទ្រព្យអោយហូរចូល។ ឆ្មាទាក់ទាញលុយ, សំណាង, វិបុលភាព និង ឳកាសថ្មី។ ឆ្មាជាសត្វដែលអាចមើលឃើញផ្លូវងងឹត ហើយអាចប្រយុទ្ធជាមួយនឹងព្រាយបីសាច ដែលមានបំណងអាក្រក់មកលើភាពជោគជ័យរបស់អ្នក។ នៅការិយាល័យធ្វើការ, កន្លែងល្អដែលគួរដាក់ឆ្មាហៅទ្រព្យនេះគឺនៅលើតុធ្វើការ រឺនៅជាប់កន្លែងគិតលុយ។ នៅក្នុងផ្ទះ, គួរដាក់នៅភាគអាគ្នេយ៍ (ទិសទ្រព្យ) រឺទិសឦសាន​ (ចំណេះដឹងខាងក្នុង)។


៦. សត្វក្រៀល

សត្វក្រៀលគឺផ្សារភ្ជាប់ទៅនឹងអាយុវែង, សុខភាព, សុភមង្គល, ប្រាជ្ញា និងសំណាងល្អ។ សត្វក្រៀលពណ៌សអាចហើរទៅលើផ្ទៃមេឃ ហើយពេលខ្លះគេហៅថា «ឋានសួគ៌»។ សត្វក្រៀលគឺជានិមិត្តរូបរបស់ចិនគឺប្រាជ្ញា។ សត្វបក្សីជាទូទៅគឺនាំសំណាងល្អពេលដែលដាក់នៅទិសខាងត្បូងប្រឈមនឹងបន្ទប់របស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ, បើសិនចិញ្ចឹមសត្វបក្សាបក្សីនៅក្នុងទ្រូងគឺជារឿងអាក្រក់នៅក្នុង Feng Shui ហើយវាជាតំណាងអោយកាងបង្ខាំង និង រារាំងការលូតលាស់។


៧. ដំរី

នៅក្នុងប្រពៃណីតំបន់អាស៊ី, សត្វដំរីជានិមិត្តរូបនៃភាពរឹងមាំ, ប្រាជ្ញា,​ សំណាងល្អ និង ការរិះគិតយ៉ាងប្រុងប្រយ័ត្ន។ ក្នុងនាមជាសត្វចំណាស់ជាងគេ និង មានការគោរពបំផុតក្នុងចំណោមសត្វ, ដំរីសម្រេចបាននូវប្រាជ្ញាដ៏អស្ចារ្យ, ភាពរឹងមាំ​ និងអំណាចដូចដែលវាកាន់តែមានអាយុចាស់។ រូបចម្លាក់ដំរីគួរតែតាំងនៅទីខ្ពស់មួយដូចជាធ្នើ ឬអាសនៈ ហើយប្រម៉ោយវាខ្ពស់ឡើងទៅលើ ដូចពេលដែលដំរីទទួលបានដំណឹងល្អ (ប្រម៉ោយលើកឡើងលើ ហើយស្រែក)។ អ្នកអាចដាក់វានៅកន្លែងច្រកចូលបាន ប៉ុន្តែមិនត្រូវប្រឈមមុខនឹងទ្វារចេញចូលទេ។ ដាក់គីង្គក់ពាំកាក់, ដំរី រឺស្វានៅជ្រុងខាងជើងនៃបន្ទប់ដើម្បីជំរុញអោយមុខរបរមានស្ថិរភាព៕

Share this:

CONVERSATION

0 comments:

Post a Comment