HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

គន្លឹះ​ដាក់​ពាក្យ​​៧​យ៉ាង​​​ពី​អ្នក​​​ជាប់​ជយលាភី​​អាហារូបករណ៍



អាហារូបករណ៍​​ប្រៀប​ដូច​​​ជា​គ្រាប់​ពេជ្រ​​​​​​មួយ​សម្រាប់​អ្នក​​​​​ ប្រាថ្នា​ចង់​បាន​និង​ស្វះ​ស្វែង​រក​។ ដំបូន្មាន​ពី​អ្នក​ជោគ​ជ័យ​ធ្លាប់​ទទួល​បាន​​​​កញ្ចប់​សិក្សា​ដោយ​ឥត​គិត​ ថ្លៃ​នោះ​អាច​ជា​​​​ការ​បង្ហាញ​ផ្លូវ​​ដ៏​ល្អ​ បូក​រួម​ទាំង​ការ​អនុវត្ត​ដើម្បី​សម្រេច​គោល​ដៅ​ចាប់​យក​អាហារូបករណ៍។ ​ ដូច​នេះ​គេហទំព័រ​ Top Universities បាន​​​ស្រង់​យក​​​ការ​ចែក​រំលែក​​​​ប្រាប់​​​​ពី​​​​​អ្នក​​ជោគជ័យ​​​​​​ ក្នុង​ការ​ដាក់​ពាក្យ​អាហារូបករណ៍ មួយ​ចំនួន​​​មក​បង្ហាញ៖ ​​​​​​​​​​
១. ដាក់​ពាក្យ​​ឲ្យ​​បាន​មុន​​​ កាន់​តែ​ឆាប់​កាន់​តែ​ល្អ​
វា ​អាច​ជា​រឿង​​ពិបាក​​​ក្នុង​ការ​រៀប​ចំ​​តាម​ដំបូន្មាន​នេះ​ ប៉ុន្តែ​អ្នក​​​​ឈ្នះ​អាហារូបករណ៍​​​​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​​​ វា​ជា​ចំណែក​សំខាន់
មួយ​ជួយ​​ឲ្យ​ពួក​គេ​ជោគ​ជ័យ​ទទួល​បាន​អាហារូបករណ៍​។ “សាលា​​​ជា​ច្រើន​មាន​​លុយ​អាហារូបករណ៍​​ផ្ដល់​ជូន​សិស្ស​​និស្សិត​​ក្នុង
ចំនួន​​កម្រិត​មួយ ហើយ​បើ​​ដាក់​ពាក្យ​មុន អ្នក​នឹង​អាច​មាន​​លទ្ធភាព​ទទួល​បាន​មុន​”។ នេះ​បើ​តាម​សម្ដី​ Alexis Csizmazia ដែល
ទទួល​បាន​​អាហារូបករណ៍​សកលវិទ្យាល័យ QS-IE។
២. ចូល​មើល​វិបសាយ​​​សាលា ​​រក​មើល​ឱកាស​អាច​ទទួល​បាន​
សកលវិទ្យាល័យ​​​មួយ​ចំនួន​​ដែល​​អ្នក​ចង់​​ទៅ​រៀន​​​តែង​មាន​​ វិបសាយ​​​ជា​ប្រភព​ព័ត៌មាន​​ល្អ​មួយ​ដែល​អ្នក​អាច​ទាក់​ទង​ស្វែង​រក
អាហារូបករណ៍​​បាន​។ Doris Fang អ្នក​ឈ្នះ​​​ការ​សិក្សា​មិន​គិតថ្លៃ​​ QS Connect Masters 1-2-1 ឆ្នាំ​២០១៥ បាន​​ឲ្យ​ដឹង​ថា​៖ “ខ្ញុំ
ណែ​នាំ​​​ឲ្យ​ចូល​មើល​ក្នុង​វិបសាយ​​សាលា​ដែល​អ្នក​ចាប់​អារម្មណ៍​​​ ​ចង់​ដាក់​ពាក្យ​ទៅ​រៀន​។ តាម​ធម្មតា វិបសាយ​សាលា​ទាំង
នោះ​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​​​​ទាក់​ទង​អាហារូបករណ៍​ និង​មូលនិធិ​ផ្ដល់​ជូន​សម្រាប់​​និស្សិត​​ដាក់​ពាក្យ​ប្រជែង​​យក​ផង​ដែរ”។
៣. ស្វែង​រក​ព័ត៌មាន​អាហារូបករណ៍​តាម​ប្រភព​ផ្សេង​ៗ
“ការ​ស្រាវជ្រាវ​ជា​​គន្លឹះ​សំខាន់​មួយ​”។ នេះ​បើ​តាម ​Thuy Phamova Thanh អ្នក​ទទួល​បាន​​អាហារូបករណ៍ QS។ អ្នក​មាន​បទ
ពិសោធន៍ ​​​​ឈ្នះ​អាហារូបករណ៍​​​ជា​ច្រើន​​​ណែ​នាំ​​ឲ្យ​អ្នក​ ស្វះ​ស្វែង​​រក​​អាហារូបករណ៍​​​អាច​រក​តាម​​ប្រភព​​ជា​ច្រើន​ដូច​ជា​​ អ៊ីនធឺណិត
បណ្ណាល័យ តាម​រយៈ​មិត្តភ័ក្ដិ​ជា​ដើម​។ ប្រភព​ទាំង​នេះ​អាច​​​​​បង្ហាញ​ប្រាប់​ដល់​អ្នក​អំពី​​ស្ថាប័ន​ឬ​អ្នក​ផ្ដល់ ​អាហារូបករណ៍​​​គ្រប់
ប្រភេទ។
៤.​យក​ចិត្ត​ទុក​ដាក់​លើ​​សំណេរ​​​ដាក់​ពាក្យ​អាហារូបករណ៍​​​​​​​​​​​​
នៅ ​ពេល​​អ្នក​​​​រក​​បាន​​ប្រភព​​​​​​​​អាហារូបករណ៍​និង​សម្រេច​ចិត្ត​ ដាក់​ពាក្យ​​​ ​ត្រូវ​ប្រាកដ​ថា​​ពាក្យ​​ស្នើ​សុំ​របស់​អ្នក​ឆ្លើយ​តប​ទៅ​នឹង​អ្វីឭ
ដែល​ខាង ​សាលា​ចង់​បាន។”ចំណាយ​ពេល​វេលា​បន្តិច​​​ពិនិត្យ​មើល​​សំណេរ​អត្ថបទ​សុំ​ អាហារូបករណ៍​របស់​អ្នក​ ពិនិត្យ​មើល
ពាក្យ​​​គន្លឹះ​សំខាន់​ៗ​ និង​​ឆ្លើយ​តប​​ឲ្យ​ចំ​អ្វី​ដែល​គេ​ចង់​បាន​”។ នេះ​ជា​ការ​ណែ​នាំ​របស់ Salimatou Balde អតីត​និស្សិត
អាហារូបករណ៍​សកលវិទ្យាល័យ​ QS-IE។
៥.សុំ​នរណា​ម្នាក់​ឲ្យ​ជួយ​ពិនិត្យ​មើល​ពាក្យ​របស់​អ្នក​
ក្រោយ ​ពិនិត្យ​​រក​មើល​កំហុស​​​ក្នុង​ពាក្យ​ស្នើ​សុំ​​​អាហារូបករណ៍​ដោយ​ ខ្លួន​ឯង​​រួច​ ការ​សុំ​​ឲ្យ​នរណា​ម្នាក់​ជួយ​ពិនិត្យ​​និង​ផ្ដល់​​​​​​​ជា​មតិ
អាច​​​​ ឲ្យ ​អ្នក​ដឹង​ពី​ចំណុច​ខ្លាំង​និង​ភាព​ខ្សោយ​របស់​អ្នក​​បាន​។ “​ពាក្យ​ស្នើ​អាហារូបករណ៍​របស់​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង​ពេល​​ខ្ញុំ​បាន
សុំ ​ឲ្យ​​​​​មិត្តភ័ក្ដិ​​ជួយ​ពិនិត្យ​មើល​​ ជា​ពិសេស​​អក្ខរាវិរុទ្ធ​​និង​​វេយ្យាករណ៍​​”។ នេះ​បើ​តាម​ Stephen Jarvis អ្នក​ឈ្នះ​អាហារូបករណ៍
QS Academic Excellence ។
៦.ចេះ​លៃ​លក​ពេល​វេលា
ការ​គ្រប់​គ្រង​ពេល​វេលា​បាន​​ល្អ​ជា​រឿង​មួយ​សំខាន់​​ ពិសេស​ពេល​អ្នក​ដាក់​ពាក្យ​​ស្នើ​សុំ​អាហារូបករណ៍​ច្រើន​។ ពិនិត្យ​មើល​រាល់
ថ្ងៃ​​ផុត​​កំណត់​​ឈប់​ទទួល​ពាក្យ ដូច​នេះ​​អ្នក​អាច​លៃ​លក​ពេល​​គ្រប់​គ្រាន់​សម្រាប់​​រៀប​ចំ​ឯកសារ​​​គ្រប់​ តាម​តម្រូវ​ការ​។ កញ្ញា
Valentina Sandulova សិស្ស​អាហារូបករណ៍​ QS EDHEC- Business School ធ្លាប់​ជា​អ្នក​ធ្វើ​ការ​ពេញ​ម៉ោង​​​មុន​ពេល​ជាប់
អាហារូបករណ៍។ នាង​បាន​និយាយ​ថា៖ ” អត់ធ្មត់​ ព្យាយាម​ដាក់​ជា​​បន្ត​បន្ទាប់​ និង​ប្រាកដ​ថា​​អ្នក​ចេះ​លៃ​ពេល​​ដូច​នេះ​អ្វី​ៗ​នឹង
អាច​ដំណើរ​ការ​​​បាន​ ល្អ”។
៧. ដាក់ហើយ​ដាក់​ទៀត
ជា ​ចុង​ក្រោយ អ្វី​ដែល​អ្នក​​មាន​បទ​ពិសោធន៍​ឈ្នះ​អាហារូបករណ៍​​ណែនាំ​គឺ​ ចាប់​ផ្ដើម​ដាក់​ពាក្យ​! “ដំបូង​ខ្ញុំ​​មិន​ប្រាកដ​​ខ្លួន​​ឯង​​ថា
ត្រូវ​ដាក់​អាហារូបករណ៍​មួយ​នេះ​ឬ ​មួយ​នោះ​​ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​វា​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​មែន​ទែន ប៉ុន្តែ​ការ​​សាក
ល្បង ​និង​ការ​ខំ​ប្រឹង​ប្រែង​ជា​ការ​សម្រេច​ចិត្ត​​ល្អ​ បំផុត​ដែល​ខ្ញុំ​បាន​ធ្វើ​”។ នេះ​​​​ជា​សម្ដី​របស់​ Lee MacPherson អ្នក​ឈ្នះអាហា
រូបករណ៍ QS Leadership ។ អ្នក​​ទទួល​​អាហារូបករណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្លាប់​បាន​ទទួល​លិខិត​​បដិសេធ​ ឬ​​មិន​ជាប់
អាហារូបករណ៍​ជា​ច្រើន​ដង​​មុន​ពេល​​​ជោគ​ជ័យ​ទទួល​បាន​វា​។ ពួក​គេ​បាន​ឲ្យ​យោបល់​ថា​ ការ​​លើក​ទឹក​ចិត្ត​​ខ្លួន​ឯង​ខំ​​ព្យាយាម
កែ​ប្រែ​ចំណុច​ខ្វះ​ខាត​​​ និង​បន្ត​ព្យាយាម​​​ដាក់​ពាក្យ​ជា​សោ​សំខាន់​បើក​ទ្វារ​ទៅ​ទទួល​​​យក​ អាហារូបករណ៍​ដែល​ខ្លួន​ប្រាថ្នា​ចង់
បាន​ដោយ​ជោគជ័យ៕

Share this:

CONVERSATION

0 comments:

Post a Comment