អ្នកមិនគួរខ្លាចនឹងភាពបរាជ័យនោះទេ ព្រោះនោះក៏ជាឱកាសដែលអ្នកអាចចាប់ផ្តើមជីវិតរបស់អ្នកសារជាថ្មីបានដែរ។ ទោះបីជាស្ថានភាពទាំងនោះ ធ្វើឲអ្នកបាក់ទឹកចិត្ត អស់សង្ឃឹមយ៉ាងណាក្តី អ្នកនឹងខ្លាំងក្លាក្រោយអ្នកយកឈ្នះស្ថានភាពអាក្រក់។ ខាងក្រោមនេះជាគន្លឹះសម្រាប់ជួយអ្នកសម្រេចបានដូចបំណង៖
១)អនុញ្ញាតឲខ្លួនឯងមានអារម្មណ៍៖ អ្នកត្រូវការអារម្មណ៍អវិជ្ជមានទាំងនោះដើម្បីយល់ច្បាស់ពីវា មិនថាការខឹងខ្លួនឯង ស្អប់ខ្លួនឯង អន់ចិត្តនឹងខ្លួនឯង។ល។ ក្រោយពីអ្នកបានរៀនឬប្រលែងអារម្មណ៍ទាំងនោះ អ្នកនឹងយល់ខ្លួនឯងបានកាន់តែច្បាស់នឹងចេះដោះស្រាយពេលជីវិតអ្នកជួបការលំបាកលើកក្រោយទៀត។
២) ចំណាយពេលគិតឡើងវិញ៖ ដើម្បីផ្លាស់ប្តូរបានត្រឹមត្រូវ អ្នកត្រូវតែមានការវាយតម្លៃលើខ្លួនឯងឱ្យបានត្រឹមត្រូវ។ ឲពេលវេលាខ្លះសម្រាប់ខ្លួនឯងក្នុងការគិតតើអ្នកអាចធ្វើអ្វីបានប្រសើរជានេះ។ មេរៀនឬបទពិសោធន៍ជីវិតដែលអ្នកបានរៀននឹងជួយអ្នករឹងមាំ។
៣) ជំនឿចិត្ត៖ ពេលខ្លះ ការមានជំនឿចិត្តគឺគ្រប់គ្រាន់សម្រាប់លុបបំបាត់ភាពស្មុគស្មាញ។ ត្រូវជឿជាក់ថាសមត្ថភាពរបស់អ្នកលើសពីអ្វីដែលអ្នកបានរំពឹងទុក។
៤) ស្តាប់ចម្រៀង៖ ចម្រៀងគឺមានឥទ្ធិពលខ្លាំងណាស់។ ចម្រៀងក៏ជួយអ្នកឲមានកម្លាំងចិត្តឡើងវិញ។
៥) អាន៖ អ្នកគួរតែអានសៀវភៅឲបានច្រើន។ អនុញ្ញាតខ្លួនឯងទៅនឹងគំនិតផ្សេងៗគ្នាជាច្រើន។ គំនិតទាំងនោះនឹងជួយអ្នកនាថ្ងៃអនាគត៕
0 comments:
Post a Comment