១)
ដាក់ការប៉ាន់ស្មានឲ្យស្ថិតនៅក្នុងកម្រិតទាប
មនុស្សខ្ជិល ជាទូទៅគេសង្កេតឃើញថា ចូលចិត្តគិតអ្វីមួយក្នុងស្ថានភាពមួយដ៏សាមញ្ញងាយស្រួល
ស្មានៗ និងទាត់ចោលរាល់ព័ត៌មានទាំងឡាយណាដែលផ្ទុយពីការយល់ឃើញរបស់ខ្លួន។
នេះជាការគិតដ៏ខុសឆ្គងមួយដែលមិនមានលក្ខណៈស៊ីជម្រៅ
ទីបំផុតមិនអាចស្វែងយល់អ្វីបានជាដុំកំភួនបាននោះឡើយ។
អ្នកអាចជាមនុស្សឆ្លាតជាងមុននៅពេលដែលអ្នកបង្កើតទម្លាប់មួយគិតឲ្យបានល្អិតល្អន់ជាមុន
ឬ មិនយកការស្មានៗមកធ្វើកម្មវត្ថុនៃការសម្រេចចិត្ត
ទើបជាគន្លឹះដ៏ល្អមួយនៅទីនេះ។
២) កុំឆាប់វាយតម្លៃពេក
កំហុសឆ្គងមួយទៀតដែលជាសត្រូវទៅនឹងភាពឆ្លាតវៃរបស់អ្នកគឺការឆាប់វាយតម្លៃលើអ្វីមួយ ឬ អ្នកដទៃថា ជាមនុស្សបែបនេះ ឬ មនុស្សបែបនោះភ្លាមៗ។ ការឆាប់វាយតម្លៃភ្លាមៗដោយមិនបានប្រើពេលសង្កេតឲ្យបានយូរ គឺជាចេតនាមួយបង្កើតឲ្យមានការយល់ខុស ឃ្លាតឆ្ងាយពីអ្នកដទៃ ការអាក់អន់ចិត្ត និង ការស្អប់ខ្ពើមទៅវិញទៅមក។ អ្នកអាចដោះស្រាយចំណុចនេះដោយការចំណាយពេលយូរជាងអ្វីដែលជាទម្លាប់គិតច្របល់ៗ និង ការសន្និដ្ឋានក្នុងមួយប៉ប្រិចភ្នែករបស់អ្នក រួមទាំងទទួលស្គាល់នូវអ្វីដែលអ្នកដទៃមាន។
៣) ជំនះលើភាពរឹងទទឹងរបស់អ្នក
ចរិតរឹងទទឹងមួយគឺត្រូវបានចាត់ចូលជាលក្ខណៈសម្បត្តិមួយទៀតដែលមិនធ្វើឲ្យមានបដិវត្តនៅក្នុងខួរក្បាលរបស់អ្នក។ អ្នកអាចគិតថា អ្នកដទៃដូចជាអ្នក ឬ ក៏គិតថា គំនិតអ្នកដទៃក៏មិនសូវល្អដូចគំនិតរបស់អ្នក ហេតុដូច្នេះហើយ គ្មានហេតុផលអ្វីដែលអ្នកត្រូវផ្លាស់ប្តូរគំនិតខ្លួនឯងនោះឡើយ។ ការពីមុន គេនិយមប្រើពាក្យ "ព្យាយាម និង តស៊ូមិនបោះបង់" តែបរិបទយុគសម័យថ្មីនេះ អ្នកនឹងប្រឈមមុខបញ្ហាថ្មីៗកាន់តែច្រើនឡើង។ នេះហើយជាហេតុផលដែលអ្នកត្រូវជម្រុះចោលចរិតរឹងទទឹងរបស់អ្នក ដើម្បីត្រៀមខ្លួនជាមុនទទួលយកការផ្លាស់ប្ដូរថ្មីៗ ជាពិសេសគឺការទទួលយកគំនិតល្អៗរបស់អ្នកដទៃនេះឯង។
៤) ដាក់ឲ្យអារម្មណ៍ឲ្យស្ងប់មុននឹងសម្រេចចិត្ត
ការសម្រេចចិត្តដ៏ខុសឆ្គងបំផុតមួយដែលមិនចាត់ទុកថា ជាការសម្រេចចិត្តដ៏ឆ្លាតវៃគឺការសម្រេចចិត្តនៅពេលមានកំហឹង ព្រោះថាអ្នកមិនអាចគិតបានគ្រប់ជ្រុងជ្រោយនោះឡើយនៅក្នុងស្ថានភាពបែបនេះ ដែលនេះនឹងធ្វើឲ្យទទួលបានលទ្ធផលជាអវិជ្ជមាន បន្ទាប់ពីមានការសម្រេចចិត្តរួច។ ផ្ទុយទៅវិញ បើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ គួរដាក់ចិត្តឲ្យស្ងប់ជាមុនសិន ទើបធ្វើការសម្រេចចិត្តជាក្រោយផ្អែកលើសេណារីយូ លទ្ធផលការងារ ការស្រាវជ្រាវ ឬ គម្រោងការងារដែលមានស្រាប់ជាដើម។
៥) ចេះគ្រប់គ្រងខ្លួនឯង
ការយល់ឃើញដែលផ្អែកលើអំណះអំណាងរបស់អ្នកតែម្នាក់ឯង មិនមែនជាការគិតប្រកបដោយភាពឆ្លាតវៃនោះទេ។ អ្នកត្រូវដឹងថា អ្នកត្រូវគិត ឬ ប្រើទស្សនៈរបស់អ្នកក្នុងកម្រិតណាទើបធ្វើឲ្យមិនបំពានលើសិទ្ធអ្នកដទៃ និង មិនធ្វើឲ្យអ្នកដទៃយល់ឃើញថា អ្នកមិនមែនកំពុងទាញផលប្រយោជន៍ពីពួកគេ ។ ការគោរពសិទ្ធគ្នាទៅវិញទៅមកជាពិសេសនៅពេលទំនាក់ទំនង គឺជាវប្បធម៌មួយនាំឲ្យមានកិច្ចសហការល្អ សម្រេចបានជាលទ្ធផលគួរជាទីគាប់ចិត្ត។
៦) ស្តាប់ឲ្យប្រុងប្រយ័ត្នជាងមុន
មនុស្សមួយចំនួនអាចនិយាយបានពី ១០០ទៅ ១៥០ ពាក្យក្នុងមួយនាទី តែខួរក្បាលរបស់អ្នកអាចនិយាយបានរហូតដល់ ៦០០ពាក្យឯណោះ។ ម្យ៉ាងវិញទៀត ខួរក្បាលរបស់អ្នកចង់ឲ្យអ្នកគិតលឿនជាងអ្នកដទៃនិយាយចំនួន៤ ដង ដែលនេះធ្វើឲ្យអារម្មណ៍របស់អ្នកបែកខ្ញែកមិននឹងនរអាចមិនចាប់អារម្មណ៍លើអ្វីដែលអ្នកដទៃកំពុងនិយាយ។ ការគិតដ៏ឆ្លាតវៃ គឺជាការគិតដែលធ្វើឡើងមួយៗផ្ដោតក្នុងដែនកំណត់មួយទន្ទឹមនឹងអ្វីដែលអ្នកដទៃកំពុងនិយាយ។ នៅពេលដែលអ្នកផ្តោតស្តាប់ពីអ្វីដែលអ្នកណាម្នាក់និយាយ អ្នកនឹងអាចក្តាប់បានរាល់ទស្សនៈទាំងនោះ ដែលអាចធ្វើឲ្យអ្នកចេះចម្រាញ់យកទស្សនៈដែលត្រឹមត្រូវ និង បដិសេធន៍ចោលទស្សនៈដែលគ្មានហេតុផល៕
0 comments:
Post a Comment