HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

៧ យ៉ាងមានតម្លៃជាងលុយ

នៅ​ពេល​បក្សី​មាន​ជីវិត ពួក​វា​ស៊ី​សត្វ​ល្អិត​ជា​អាហារ ប៉ុន្តែ​ពេល​វា​ងាប់ វា​ក៏​ត្រូវ​សត្វ​ល្អិត​​ស៊ី​ជា​អាហារ​វិញ​ដូច​គ្នា។
ដើម​ឈើ​មួយ​ដើម​អាច​​យក​ទៅ​ធ្វើ​ឈើ​គូស​បាន​រាប់​លាន​ដើម ប៉ុន្តែ​​ឈើ​គូស​តែ​មួយ​ដើម​ក៏​អាច​ដុត​ដើម​ឈើ​ក្នុង​ព្រៃ​រាប់​លាន​ដើម​ដូច​គ្នា។

ចូរ​កុំ​មើល​រំលង​មនុស្ស​ដែល​តូចទាប​ជាង​អ្នក ដោយ​សារ​គិត​ថា​ខ្លួន​ឯង​ធំ​ខ្ពស់។ កុំ​មើល​រំលង​អតិថិជន​តូចតាច​ ដោយ​មើល​មិន​ឃើញ​ពី​គុណ​តម្លៃ​របស់​ពួក​គេ ព្រោះ​នៅ​ថ្ងៃ​មួយ​គេ​អាច​ក្លាយ​ជា​អតិថិជន​ធំ​ម្នាក់​របស់​យើង​ក៏​ថា​បាន។
កុំ​គិត​ថា​យើង​រឹង​មាំ គ្មាន​ថ្ងៃ​ឈឺ​ថ្កាត់ ដោយ​សារា​​អាយុ​នៅ​តិច ត្បិត​រណ្ដៅ​បញ្ចុះ​សព​មិន​មែន​មាន​សម្រាប់​តែ​មនុស្ស​ចាស់​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​មនុស្ស​ស្លាប់​ទូទៅ។
កុំ​គិត​ថា​ខ្ញុំ​មាន​ហើយ​ចាយ​​លុយ​ដូច​ក្រដាស ព្រោះ​ថ្ងៃ​ណា​មួយ​លុយ​តែ​១ម៉ឺន​រៀល​អាច​មាន​តម្លៃ​​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​ធ្លាក់​ខ្លួន​មែនទែន។
ក្នុង​ជីវិត​នេះ​គ្មាន​អ្វី​ស្ថិតស្ថេរ​ទេ ធំ​ក៏​អាច​ក្លាយ​ជា​តូច មាន​ក៏​អាច​ក្លាយ​ជា​ក្រ រឹង​មាំ​ក៏​អាច​​ប្រែ​ជា​ទ្រុឌទ្រោម។ គ្មាន​នរណា​រស់​បាន​អមត​នោះ​ទេ ដូច្នេះ​ត្រូវ​ចាំ​ទុក​ថា “កុំ​ភ្លេច​ខ្លួន កុំ​ឈ្លក់​វង្វេង​ខ្លួន​ឯង” ហើយ​រឹត​តែ​សំខាន់​គឺ​ហាម​ប្រមាថ​ជាមួយ​ជីវិត​ត​ទៅ​ទៀត។
បើ​ទោះ​បី​មិន​ទំនេរ​យ៉ាង​ណា ក៏​ត្រូវ​មើលថែ​ខ្លួន​ឯង​ឲ្យ​ល្អ។ មិន​ថា​ពេល​ខ្លះ​ពិបាក​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ តែ​ត្រូវ​នឹក​ដល់​គ្នា​ជានិច្ច។ ពេល​ថ្ងៃ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពេល​យប់​ផឹក​ទឹក​ឲ្យ​តិច មួយ​ថ្ងៃ​កុំ​ផឹក​កាហ្វេ​លើស​ពី ២​កែវ។
១) រឿង​ ៣​ យ៉ាង​ដែល​គួរ​ភ្លេច៖
  • រឿង​អាយុ
  • រឿង​ដែល​កន្លង​ហួស
  • រឿង​ដែល​នាំ​ទុក្ខ​​ដល់​អ្នក​ដទៃ
២) ៤​ យ៉ាង​ដែល​ត្រូវ​មាន​ ៖
  • មាន​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ដោយ​ចិត្ត
  • មាន​មិត្ត​ដែល​យល់​ចិត្ត
  • មាន​ការ​មាន​ងារ​ធ្វើ
  • មាន​ផ្ទះ
៣) ៦ ​យ៉ាង​ដែល​មិន​គួរ​ធ្វើ៖
  • ឃ្លាន​ហើយ​តែ​មិន​ញ៉ាំ
  • ស្រេក​ទឹក​តែ​មិន​ផឹក​ទឹក
  • ងងុយ​ហើយ​តែ​មិន​ព្រម​គេង
  • ហត់​ហើយ​តែ​មិន​សម្រាក
  • ឈឺ​ហើយ​តែ​មិន​ព្យាបាល
  • ចាស់​ហើយ​ទើប​ស្ដាយ​ក្រោយ
៤) ៧ យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​លុយ
  • ការ​ដែល​បាន​កើត​ជា​មនុស្ស
  • ការ​បាន​យល់​ពី​សាសនា
  • ការ​មាន​កល្យាណមិត្ត
  • ការ​មាន​ភាព​សុចរិត​ជា​និស្ស័យ
  • ការ​មាន​ចិត្ត​មិន​ឫស្យា
  • ការ​មាន​ពេល​វេលា​សម្រាប់​​​មនុស្ស​​ជាទី​ស្រឡាញ់
  • ការ​ចេះ​ស្គាល់​ពាក្យ​ថា “គ្រប់គ្រាន់”
៥) ២ ​យ៉ាង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន៖
  • សុខភាព​កាយ
  • សុខភាព​ចិត្ត
៦) ទុក្ខ ​៣ ​យ៉ាង៖
  • លះបង់​មិន​បាន
  • ចាញ់​គេ​មិន​បាន
  • លែង​អ្វី​មួយ​មិន​បាន
៧) ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ៦​ យ៉ាង៖
  • រាងកាយ
  • ចំណេះដឹង
  • ក្ដី​ស្រមៃ
  • ទស្សន​គតិ
  • ភាព​ជឿជាក់
  • ភាព​ក្លាហាន

Share this:

CONVERSATION

0 comments:

Post a Comment