HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

មូលហេតុដែលអ្នកគួរចាប់ផ្តើមអាជីវកម្មជាជាងការធ្វើការងារឲ្យគេ

មនុស្សភាគច្រើនមិនហ៊ានក្នុងការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងនោះទេ ដោយ​សារតែពួកគាត់ភាគច្រើន​ប្រកាន់ភ្ជាប់​នូវ​ពាក្យ​ថា “ខ្លាច” គឺខ្លាចបរាជ័យ ខ្លាចមិនអាចទៅរួច ខ្លាចបាត់បង់ទាំងការងារ បាត់បង់ទាំងទ្រព្យសម្បត្តិ ខ្លាចនេះ ខ្លាចនោះ ខ្លាច​មិនចេះចប់មិនចេះហើយ។

ដូច្នេះ យើងសូមលើកយកផលវិជ្ជាមានមួយចំនួនដែលអ្នកគប្បីយកទៅត្រិះរិះពិចារណា និងធ្វើការសម្រេច​ចិត្តឲ្យបាន​ត្រឹម​ត្រូវ​។

១. អ្នកនឹងកាន់តែមានទំនួលខុសត្រូវ

ការចាប់ផ្តើមនូវអាជីវកម្មណាមួយដំបូង មិនថាអាជីវកម្មនោះមានទំហំប៉ុណ្ណានោះទេ អ្នក​ចាំបាច់ត្រូវមានទទួលខុសត្រូវគ្រប់ផ្នែកទាំងអស់ មិនថាហិរញ្ញវត្ថុ មិនបុគ្គលិក ឫការដំណើរការក្រុមហ៊ុននោះទេ។ ជាង​នេះ​ទៀត ភាពច្បាស់លាស់ ការស្រាវជ្រាវ និងការដឹកនាំ គឺជាអ្វីដែលអ្នកមិនអាចគេចផុតបានឡើយ ប្រសិន​បើអ្នក​នៅតែរំ​ពឹង​ទៅរកភាពជោគជ័យនៃអាជីវកម្មនោះ។

២. អ្នកនឹងទទួលបានឱកាស

នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម អ្នកអាចនឹងមិនទទួលបានប្រាក់ខែយ៉ាងទៀតទាត់ ដូច​ដែល​អ្នកធ្វើការងារឲ្យគេឡើយ ប៉ុន្តែអ្នកនឹងទទួលបានឱកាសសាងភាពមានបាន និងសេរីផ្នែកហិរញ្ញបានកាន់តែឆាប់។ លើ​ស​​ពីនេះទៀត អ្នកអាចនឹងក្លាយជាមនុស្សដ៏សំខាន់ក្នុងសង្គម និងសម្រាប់មនុស្សជុំវិញខ្លួន តាមរ​​យៈ​ការផ្តល់ការ​ងារធ្វើដ​ល់​មនុស្សទូទៅ។

៣. អ្នកនឹងអាចមានលទ្ធភាពធ្វើអ្វីផ្សេងៗខុសពីអ្នកដទៃ

អ្នកដែលធ្វើការងារឲ្យក្រុមហ៊ុនពុំមានឱកាសធ្វើអ្វីផ្សេងទេ ក្រៅតែ​អំពី​ការងារដដែលៗ ដែលទាក់ទងនឹងជំនាញរបស់គេប៉ុណ្ណោះ ហើយពេលខ្លះវាពិតជាគួរឲ្យធុញខ្លាំងណាស់! ប៉ុន្តែសម្រាប់​អ្នក​ដែលចាប់ផ្តើមអាជីវកម្ម តែងតែខិតខំរិះរកនូវអ្វីថ្មីៗ សាក់ល្បងអ្វីដែលគេគិតថាអាចទៅរួច ហើយវាហាក់បីដូចជា ការ​ផ្សង​ព្រេង​មួយដ៏អស្ចារ្យអញ្ជឹងដែរ។

៤. ភាពច្នៃប្រឌិត និងភាពឈ្លាវៃ

ក្នុងនាមជាសហគ្រិន អ្នកនឹងត្រូវសិក្សាស្វែងយល់រាល់បញ្ហាផ្សេងៗ និងការបង្កើតនូវអ្វីថ្មីៗ ដែលយើង​ហៅ “គំនិតច្នៃប្រឌិត” ដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកឈានឆ្ពោះទៅមុខជានិច្ច ពិសេស អ្នកនឹងមាន​ភាព​ឈ្លា​វៃក្នុងការបត់បែនតាមកាលៈទេសៈ។
មហាសេដ្ឋី Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន ទិញ លក់ផលិតផលអន​ឡាញដ៏ធំរបស់ប្រទេស​ចិនបាន​មាន​​ប្រសាសន៍ថា “នៅក្នុងកំឡុងពេលដែលអ្នកមានអាយុទើបតែ ២៥ឆ្នាំ កុំខ្លាចការចាប់ផ្តើម ហើយកុំខ្លាចការបរាជ័យ!!! ដួលងើបៗ ទើបអាចមានឱកាសទទួលបានជោគជ័យ៕”

Share this:

CONVERSATION

0 comments:

Post a Comment