HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

និយាយបញ្ជាចិត្តរាល់ថ្ងៃ ក្នុងមួយថ្ងៃ២ដងដើម្បីសេចក្តីសុខ និងភាពជោគជ័យ

ក្រោយភា្ញក់ពីដំណេកនៅពេលព្រឹក មុនក្រោកចេញពីគ្រែ

១.ភ្ញាក់ពីដេកថ្មីៗ ដកដង្ហើមចេញចូលយឺតៗ ចំនួន ៥ដង

២.និយាយបញ្ជាចិត្តខ្លួន​ឯងដូចខាងក្រោម៖

  • ថ្ងៃនេះខ្ញុំត្រូវតែមានសេចក្តីសុខ និងការស្រស់ស្រាយរឹងមាំពេញមួយថ្ងៃ
  • ខ្ញុំត្រូវតែជួបមនុស្សល្អដែលជួយធ្វើកិច្ចការរបស់ខ្ញុំសម្រេចបានជោគជ័យ
  • ទោះបីជាខ្ញុំធ្វើការទាក់ទងជាមួយអ្នកណា ត្រូវតែទទួលបានភាពជោគជ័យគ្របលើក និងគ្រប់មនុស្ស
  • ខ្ញុំមានអារម្មណ៍ល្អ មានសេចក្តីសុខជាមួយការធ្វើការងារពេញមួយថ្ងៃ
  • បើមានបញ្ហាណាមួយកើតឡើង ខ្ញុំនឹងអាចដោះស្រាយបញ្ហានោះបាន
  • ខ្ញុំសូមអរគុណថាមពលសម្បជញ្ញៈរបស់ខ្ញុំ និងថាមពលចក្រវាឡទាំងអស់លើលោក

ពេលដេកនៅលើគ្រែ មុនដេកលក់

១.សូត្រមន្ត ឬអធិដ្ឋាន តាមជំនឿសាសនារបស់ខ្លួន

២.ធ្មេចភ្នែក ដកដង្ហើមចេញចូលយឺតៗ ៥ដង ដើម្បីឲ្យបានធូរស្បើយ

៣.និយាយបញ្ជាចិត្តខ្លួនឯងដូចខាងក្រោម៖

  • យប់នេះខ្ញុំអាចដេកលក់ស្ងប់ស្កល់ ដេកលក់យ៉ាងមានសេចក្តីសុខពេញមួយយប់
  • ពេលដេករាល់យប់ ខ្ញុំមិនយល់សប្តិដល់រឿងផ្សេងៗដែលគ្មានប្រយោជន៍ គ្មានហេតុផល និងច្របូកច្របល់នោះទេ
  • បើការយល់សប្តិកើតឡើង សូមឲ្យសុបិនល្អ មានប្រយោជន៍និងចាំបានច្បាស់
  • សូឲ្យខ្ញុំសុបិនឃើញតែរឿងល្អៗ ផ្តល់ចំណេះដឹង និងសតិបញ្ហាជារៀងរាល់ថ្ងៃ
  • នៅពេលខ្ញុំភ្ញាក់ឡើងពេលណា ធ្វើកិច្ចការណាមួយហើយ ឲ្យដេកលក់ទៅវិញយ៉ាងឆាប់រហ័ស

Share this:

CONVERSATION

0 comments:

Post a Comment