HOME

KNOWLEDGE

ENTREPRENEUR

LIBRARY BOOKS

POV VANNCHHAI

image1 image2 image3 image4

HELLO I'M POV VANNCHHAI|WELCOME TO MY PERSONAL BLOG|I LOVE TO DO CREATIVE THINGS|I'M PROFESSIONAL WEB DEVELOPER

១០ចំនុចដើម្បីមាន Professional នៅកន្លែងការងារ ប្រាក់ខែនឹងឡើងតាម !

ពហុអត្ថប្រយោជន៍នានាដែលទទួលបានពីការងារប្រកបដោយវិជ្ជាជីវៈដូចជា កិត្តិយស ការឡើងដំណែង និងទទួលបានការគោរពពីក្រុមការងារ និងថ្នាក់ដឹកនាំនៅកន្លែងការងារ។ ពេលខ្លះវាពិបាកក្នុងការធ្វើខ្លួនទៅជាលក្ខណៈជាអ្នកជំនាញគ្រប់ពេលវេលាណាស់ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវានឹងប្រសើរឡើងប្រសិនបើលោកអ្នកបង្កើតជាលក្ខណៈវិជ្ជាជីវៈឱ្យទៅជាទំលាប់។ យកចិត្តទុកដាក់តែទៅលើលទ្ធផលការងាររបស់លោកអ្នក នៅពេលនោះលោកអ្នកនឹងទទួលបានលាភសក្ការៈពីកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ ទាំងនេះគឺជាមធ្យោបាយដើម្បីធ្វើការងារប្រកបដោយវិជ្ជាជីវៈ៖



1. ត្រូវមកធ្វើការឱ្យទាន់ពេលវេលា

ប្រសិនបើការងារលោកអ្នកចាប់ផ្តើមម៉ោង៨ព្រឹក លោកអ្នកត្រូវតែមកដល់ប៊ុយរ៉ូ ម៉ោង៧៖៤៥ នាទីដែរ ប្រសិនបើសំរាកអាហារថ្ងៃត្រង់ យ៉ាងហោចណាស់មកដល់ប៊ុយរ៉ូ​វិញនៅម៉ោង១។ សូមធ្វើរឿងនេះជាទំលាប់ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់លើការងាររបស់លោកអ្នក។

2. ធ្វើជាទីពឹងអាស្រ័យរបស់ក្រុមការងារបាន

ត្រូវយកចិត្តទុកដាក់ពេលមានកិច្ចប្រជុំក្នុងក្រុមការងារ និងត្រូវជឿជាក់ថាលោកអ្នកបានអានលក្ខខណ្ខផ្សេងៗដែលមានក្នុងគេហទំព័ររបស់ក្រុមហ៊ុន។ប្រសិនបើលោកអ្នកយល់ដឹងច្រើនពីព័ត៌មានរបស់ក្រុមហ៊ុន ពេលនោះហើយដែលមិត្តរួមការងារទទួលស្គាល់លោកអ្នកថាជាប្រភពធនធាន និងគោរពវិជ្ជាជីវៈលើការងាររបស់លោកអ្នក។

3.ជៀសវាងដាច់ខាចពីល្បិចកិច្ចកល និងការខ្សិបខ្សៀវនៅកន្លែងការងារ

វាពិតជាមិនជឿសោះឡើយថា ល្បិចកិច្ចកលឬការប៉ែងជើងគ្នានៅកន្លែងការងារគឺជាជណ្តើរដើម្បីក្លាយជាអ្នកដឹកនាំក្នុងក្រុមហ៊ុន។ ប៉ុន្តែវាជារឿងអាស្រូវ និងអាម៉ាសនៅពេលក្រោយទៅវិញទេ។ ប្រសិនបើលោកអ្នកជៀសវាងមិនចូលរួមឬនៅឲ្យឆ្ងាយពីល្បិចកិច្ចកល និងការខ្សិបខ្សៀវគ្នានៅកន្លែងការងារបាន នោះលោកអ្នកនឹងបង្កើតលក្ខណៈវិជ្ជាជីវៈដែលលោកអ្នកចង់បានជាក់ជាមិនខាន។

4. ការស្លៀកពាក់លក្ខណៈវិជ្ជាជីវៈ ឬឯកសណ្ឋាន

នៅពេលដែលមានការស្លៀកពាក់ទៅជាលក្ខណៈវិជ្ជាជីវៈ លោកអ្នកមិនចាំបាច់ស្លៀកពាក់ឯកសណ្ថានដែលមានសញ្ញាសំគាល់ក្រុមហ៊ុន ឬពាណិជ្ជកម្មរបស់លោកអ្នកក៏បានដែរ។ ប៉ុន្តែប្រសិនបើការងារតម្រូវឲ្យមានការស្លៀកពាក់ឯកសណ្ថាន លោកអ្នកត្រូវតែគោរពតាម។ ត្រូវរក្សារបៀបរបបរបស់លោកអ្នកជាលក្ខណៈវិជ្ជាជីវៈជាដរាប និងត្រូវយកចិត្តទុកដាក់អនាម័យរាងកាយផងដែរ។

5. គោរពមិត្តរួមការងាររបស់លោកអ្នក

មិនមែនមានន័យថាជាការអែបអបមិត្តរួមការងាររបស់លោកអ្នកនោះទេ ប៉ុន្តែលោកអ្នកគ្រាន់តែមានការគួរសមជាមួយមិត្តរួមការងាររបស់លោកអ្នក។ ប្រសិនបើមានបុគ្គលិកណាដែលលោកអ្នកមិនពេញចិត្ត ចូរមិនបាច់គិត ឬយកចិត្តទុកដាក់ពេកទេ ហើយក៏មិនត្រូវនិយាយដើមពួកគេដែរ។
6. ត្រូវតែគោរពគោលការណ៍ក្រុមហ៊ុន
ក្រុមហ៊ុនភាគច្រើនគឺតែងតែមានសៀវភៅបុគ្គលិក (employee handbook) ដែលកំណត់ពីគោលការណ៍នានារបស់ក្រុមហ៊ុន និងនីតិវិធីដែលបុគ្គលិកត្រូវតែគោរពតាម។ លោកអ្នកត្រូវតែច្បាស់លាស់ថា លោកអ្នកត្រូវបានផ្តល់ការងារអោយធ្វើ ហើយកិច្ចការនោះត្រូវតែមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ក្រុមហ៊ុន។ ប្រើប្រាស់គោលការណ៍ក្រុមហ៊ុនជាមូលដ្ឋាននៃការងាររបស់លោកអ្នកថាតើលោកអ្នកត្រូវបំពេញការងារយ៉ាងដូចម្តេច។

7. បង្ហើយគ្រប់ការងារដែលនៅលើតុ

The internet ផ្តល់លោកអ្នកនូវភាពងាយស្រួលក្នុងមធ្យោបាយមួយដែលអាចបាត់បង់កាលកំណត់នៃការងារបាន។ មានន័យថា បើលោកអ្នកមិនបានការងារនៅការិយាល័យ លោកអ្នកអាចធ្វើការងារបានតាមអ៊ីនធឺណែត។ ប៉ុន្តែប្រសិនបើលោកអ្នកព្យាយាមក្លាយជាអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ លោកអ្នកត្រូវតែផ្តោតលើការងាររបស់លោកអ្នក និងបង្កើនផលិតភាពការងារ។ បង្កើតភារកិច្ចដែលត្រូវធ្វើរៀងរាល់ថ្ងៃ និងជៀសវាងការបែកអារម្មណ៍ដែលបណ្តាលអោយប៉ះពាល់ដល់ទំទួលខុសត្រូវរបស់លោកអ្នក។

8. ត្រូវមានសៀវភៅកត់ត្រាជាប់ខ្លួនជាដរាប

នៅពេលដែលលោកអ្នកចូលរួមប្រជុំ អ្នកគ្រប់គ្រងសួរលោកអ្នកថា តើលោកអ្នកបានយកចិត្តទុកដាក់ការងារដែលអ្នកគ្រប់គ្រងបានផ្តល់អោយដែរឬទេ។ លោកអ្នកយល់ព្រម ហើយក៏ត្រឡប់ទៅតុការងារវិញ ព្រឹកស្អែកឡើងអ្នកគ្រប់គ្រងបញ្ជាក់លោកអ្នកម្តងទៀតថា ការងារដែលគាត់ផ្តល់អោយត្រូវធ្វើអោយបាននូវថ្ងៃស្អែក ប្រសិនបើលោកអ្នកភ្លេច ឬមិនបានកត់ត្រា តើលោកអ្នកធ្វើការងារនោះបានយ៉ាងដូចម្តេច?  មិនថាវាជាសៀវភៅកត់ត្រាទំនើបឬចាស់ទេ តែត្រូវតែមានអ្វីដើម្បីកត់ត្រាការងារដែលសំខាន់ៗ ហើយដើម្បីបញ្ជាក់ពិនិត្យថាតើការងារទាំងនោះបានធ្វើឬនោះ។

9. មិនត្រូវខ្លាចនឹងសួរសំនួរនោះទេ

អ្នកមានលក្ខណៈវិជ្ជាជីវៈគឺតែងតែយកចិត្តទុកដាក់នឹងការរៀនសូត្រអ្វីដែលថ្មី ប៉ុន្តែពួកគេក៏យល់យ៉ាងច្បាស់ដែរថាអ្វីដែលគេរំពឹងទុកពីអ្វីដែលថ្មីនោះ។ លោកអ្នកត្រូវតែសួសំនួរ បន្ទាប់មកលោកអ្នកត្រូវតែយកចំលើយនោះដើម្បីធ្វើអោយប្រសើរនូវការងាររបស់លោកអ្នក។

10. ត្រូវមានក្តីសង្ឃឹមឆ្ពោះទៅមុខជានិច្ច


អ្នកមានវិជ្ជាជីវៈគឺតែងតែទន្ទឹងរង់ចាំឱកាស និងការប្រឈមរៀងរាល់ថ្ងៃ។ លោកអ្នកមិនគួរព្រួយបារម្មណ៍ពីរឿងទៅធ្វើការរៀងរាល់ព្រឹកនោះទេ ជំនួសមកវិញ ការមកធ្វើការងារព្រឹកពេកគឺជាការសន្សំឱកាសដើម្បីរៀនសូត្រ និងរីកចំរើនប្រចាំថ្ងៃទៅវិញទេ។

Share this:

CONVERSATION

0 comments:

Post a Comment